James អាចនឹងចេញពី Everton ឆាប់ៗ ខណៈកំពុងទៅចរចាជិតត្រូវគ្នាជាមួយក្លឹបមួយនៅកាតា
- 2021-09-20 12:59:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James អាចនឹងចេញពី Everton ឆាប់ៗ ខណៈកំពុងទៅចរចាជិតត្រូវគ្នាជាមួយក្លឹបមួយនៅកាតា
ចន្លោះមិនឃើញ
ខ្សែបម្រើ James Rodríguez បានធ្វើដំណើរទៅកាន់ប្រទេសកាតា និងកំពុងធ្វើការចរចាជិតត្រូវរ៉ូវគ្នាជាមួយក្លឹបមួយនៅទីនោះ ខណៈត្រូវបានគេសង្ស័យថានឹងអាចចាកចេញពីក្លឹប Everton នៅក្នុងពេលឆាប់ៗនេះ។ បើយោងតាមការចុះផ្សាយរបស់ BBC ក្នុងថ្ងៃនេះ។
បើតាមការចុះផ្សាយរបស់ Transfermarket ក្លឹបដែលខ្សែបម្រើរូបនេះនឹងទៅលេងគឺក្លឹប Al-Rayyan SC ដែលជាក្លឹបមួយក្នុងប្រទេសកាតាមួយនេះ។
នៅក្នុងរដូវកាលឆ្នាំ២០២១/២២នេះ James មិនទាន់បានចូលរួមលេងជាមួយ Everton សោះដោយសារតែបញ្ហាពាក់ព័ន្ធនឹងកូវីដ-១៩ ដែលតម្រូវឲ្យគេធ្វើចត្តាឡីស័កតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១រហូតមក ខណៈដែលកីឡាកររូបនេះបង្ហាញខ្លួនចុងក្រោយលេងឲ្យក្លឹបនេះតាំងពីខែឧសភាមកម្ល៉េះ។
បើតាមការចុះផ្សាយរបស់ Daily Mail ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Rafa Benitez កីឡាករខាងលើមិនស្ថិតក្នុងផែនការរបស់លោកក្នុងការដាក់ឲ្យចូលលេងដូចកាលដឹកនាំដោយលោក Carlo Ancelotti នោះទេ។ លោក Benitez ក៏ធ្លាប់និយាយពីអនាគតរបស់គេផងដែរដោយថា អ្វីៗគឺសម្រេចលើគេ បើគេចង់ចាកចេញ ណាមួយ Everton កំពុងមានបញ្ហាជាមួយច្បាប់ហិរញ្ញវត្ថុ (Financial Fair Play ) ផងនោះ អញ្ចឹងការសម្រេចចិត្តចុងក្រោយគឺលើគេ។
ប្រសិនបើ James ពិតជាចាកចេញពី Everton មែននោះខាងក្លឹបនឹងធូរស្រាលរឿងលុយកាក់ខ្លះដោយសារប្រាក់អាទិត្យកីឡាករនេះគឺជាង ២៧ម៉ឺនដុល្លារ។
នៅក្នុងរដូវកាលមុន James បានលេង២៦ប្រកួត និងរកបានគ្រាប់បាល់ ៦គ្រាប់៕