មាន​ដឹង​អត់​ De Gea ធ្លាប់​ Save បាល់​ប៉េណាំងទី​ប៉ុន្មាន​ដង​ ក្នុង​អាជីព​ជា​អ្នកចាំទី​របស់​ខ្លួន​?

  • 2021-09-20 13:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​ David De Gea ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជា​​អ្នក​ចាំទី​ដ៏​ឆ្នើម​មួយ​រូប​របស់​ក្លឹប​ Manchester United រហូត​មក​។ អ្នក​ចាំទី​រូប​នេះ​ទើប​តែ​ចាប់​បាល់​ប៉េណាំងទី​ជាប់​ម្ដង​​ក្នុង​ប្រកួត​ចុង​ម៉ោង​ទល់នឹង​ West Ham យប់​មិញ​ដែល​ជា​លទ្ធផល​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ ២-១ ក្នុង​ប្រកួត​ Premier League ។ ប៉ុន្តែ​ប្រិយមិត្ត​ទាំង​អស់​មាន​ធ្លាប់​ដឹង​ទេ​ថា​អ្នក​ចាំទី​រូប​នេះ​ ធ្លាប់​សង្គ្រោះ​បាល់​ប៉េណាំង​ទី​​ដូច​បែប​នេះ​ប៉ុន្មាន​ដង​ ក្នុង​អាជីព​ជា​អ្នក​ចាំទី​របស់​គេ​តាំង​ពី​ដើម​មក​?

មកទល់​នឹង​ពេល​នេះ​ អ្នក​ចាំទី​រូប​នេះ​បាន​ចូល​លេង​ប្រកួត​​ទាំង​ឲ្យ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ​សរុប​បាន​៦១១ប្រកួត​ ដោយ​នៅ​ក្នុង​ធ្លាប់​ចាប់​បាល់​ប៉េណាំងទី​៦៥ដង​ ប៉ុន្តែ​ក្នុង​នោះ​សង្គ្រោះជាប់​បាន​តែ​១២​ដង​ក្នុង​កំឡុង​ពេល​លេង​ឲ្យ​ Atletico ៥ដង​ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ១ដង​ និង​ Man Utd ៦ដង​ រីឯចាប់មិបាល់ប៉េណាំងទី​នេះ​មិន​ជាប់​វិញ​រហូត​ដល់ ៥៣ដងឯណោះ។

De Gea បាន​ចូល​មក​ក្នុង​អាជីព​បាល់ទាត់​ក្រុម​ឈុត​ធំ​ក្នុង​វ័យ​១៧ឆ្នាំ​ ដោយ​បាន​មក​លេង​ឲ្យ​នៅ​ក្នុង​តួនាទី​ជា​អ្នកចាំទី​ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក អោយ​ក្លឹប​ Atelicto Madrid និង​នៅ​នៅ​ឆ្នាំ​២០១១ បាន​មក​មក​លេង​នៅ​ Man Utd នេះ​។

ការ​ចាប់​បាល់ប៉េណាំង​ទី​ជាប់​នៅ​ក្នុង​ប្រកួត​យប់​មិញ​នេះ​ជា​ការ​ចាប់​បាល់​ប៉េណាំង​ទី​នេះ​ជាប់​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម