Pacquiao ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ចុះអាជីពប្រដាល់នឹងបញ្ចប់ឬយ៉ាងណា?
- 2021-09-21 02:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pacquiao ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ចុះអាជីពប្រដាល់នឹងបញ្ចប់ឬយ៉ាងណា?
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្បីឈ្មោះរបស់ហ្វីលីពីន Manny Pacquiao បានប្រកាសកាលពីពេលកន្លងទៅថាលោកនឹងឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២២ខាងមុខនេះ។
ការប្រកាសផ្ដោតលើឆាកនយោបាយនេះ បានធ្វើឱ្យគេចាប់អារម្មណ៍ទៅលើអាជីពប្រដាល់របស់លោកវិញ ដែលប្រកួតចុងក្រោយកន្លងទៅចាញ់ Yordenis Ugas ដោយពិន្ទុ។ ខណៈដែលមានដំណឹងថាចង់មកសងសឹកវិញថែមទៀតនោះ។ យ៉ាងណាមិញ កីឡាករវ័យ៤២ឆ្នាំខាងលើបានបញ្ជាក់ថាការឡើងសង្វៀនរបស់លោកគឺចប់សព្វគ្រប់ហើយ (Done)។ ដោយនេះសបញ្ជាក់ថាការប្រកួតទល់ Ugas ជាការប្រកួតចុងក្រោយរបស់ស្ដេចប្រដាល់អាស៊ីនេះហើយ។
”អាជីពប្រដាល់របស់ខ្ញុំ? អាជីពប្រដាល់របស់ខ្ញុំគឺចប់រួចរាល់ហើយ។ វារួចរាល់ព្រោះខ្ញុំបានចំណាយពេលច្រើនឆ្នាំជាមួយអាជីពប្រដាល់នេះ ហើយគ្រួសាររបស់ខ្ញុំបាននិយាយថាវាគ្រប់គ្រាន់ហើយ។ ខ្ញុំបន្ដប្រកួតកន្លងទៅ ព្រោះខ្ញុំងប់ងល់នឹងកីឡានេះ”។ សម្ដីរបស់ Pacquiao ។
អ្នកប្រដាល់ដែលចាប់ផ្ដើមអាជីពតាំងពីឆ្នាំ១៩៩៥មកនេះ ឈ្នះខ្សែក្រវ៉ាត់ជាច្រើនគ្រឿងក្នុងការប្រកួត៧២ប្រកួត ឈ្នះ៦២ប្រកួត (39 KO) ចាញ់៨ប្រកួត និងស្មើ២ប្រកួត៕