៥ចំណុចសំខាន់ៗ គួរតែទិញផ្ទះស្រាប់ ទទួលបានគុណសម្បតិ្ត និងផលចំណេញច្រើនមិនចេះតិច
- 2021-09-21 09:19:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចសំខាន់ៗ គួរតែទិញផ្ទះស្រាប់ ទទួលបានគុណសម្បតិ្ត និងផលចំណេញច្រើនមិនចេះតិច
ចន្លោះមិនឃើញ
ប្រទេសកាន់តែជឿនលឿន ការគិត ការសម្រេចចិត្តក៏ត្រូវតែបត់បែនទៅតាមហ្នឹងដែរ។ សួរថា តើមានមនុស្សប៉ុន្មាននាក់ ដែលចង់សាងសង់គេហដ្ឋានដោយខ្លួនឯង ទាំងដែលឥលូវគេហដ្ឋានជាច្រើន ទាំងក្នុងទីក្រុង និងតាមបណ្តាខេត្តមួយចំនួន ដុះឡើងដូចផ្សិត ម៉ូតស្អាតៗ ថែមទៀតទាន់សម័យផងនោះ។
បច្ចុប្បន្ន មានគេហដ្ឋានជាច្រើន ដែលត្រូវបានគូរប្លង់ដោយស្ថាបត្យករពូកែៗ និងសាងសង់ឡើងដោយជាងជំនាញ ក្រោមការត្រួតពិនិត្ររបស់ម្ចាស់ទីតាំងដោយផ្ទាល់ ដែលទាំងអស់នេះ គឺជាភាពងាយស្រួលមួយផ្នែក និងជាទំនុកចិត្តសម្រាប់អ្នកមានថវិកានៅក្នុងដៃ ហើយចង់មានផ្ទះជារបស់ខ្លួនឯង។
ខាងក្រោមនេះជាគុណសម្បត្តិ ៥ យ៉ាង ដែលជាជម្រើសដ៏ឆ្លាតវៃ សម្រាប់អ្នកដែលជ្រើសយកការទិញផ្ទះ ដែលសាងសង់ស្រាប់៖
១. អត់ខ្វល់ច្រើន ដល់ថ្ងៃចូលនៅ
កាលជំនាន់ម៉ាក់ប៉ាយើង សង់ផ្ទះមួយៗ ចំណាយពេលប៉ុន្មានថ្ងៃ និងប្រើប្រាស់កម្លាំងមនុស្សប៉ុន្មាននាក់? ហើយពួកគាត់ត្រូវបារម្ភពីអ្វីខ្លះ? សង់ផ្ទះខ្លួនឯង ត្រូវមើលការខុសត្រូវលើជាងដែលសាងសង់ ខ្លាចថាមានបញ្ហា ឬការខ្វះខាតផ្សេងៗ ចំណាយលុយដូចគ្នា តែខាតពេលវេលាច្រើន ហើយហត់ទៀត ហេតុអីមិនទិញផ្ទះដែលគេសាងសង់ហើយតែម្ដងទៅ មិនបាច់ខាតពេលវេលាត្រូវអង្គុយសំកុកចាំមើលជាង ចង់ទៅមើលថ្ងៃណាក៏បាន មិនបាច់បារម្ភថាជាងលួចស៊ី ឬកេងចំណេញលើសម្ភារសាងសង់ និយាយរួម អត់ខ្វល់ច្រើន បង់លុយហើយ ដល់ថ្ងៃជញ្ជូនឥវ៉ាន់ចូលនៅតែម្តង។
២.មានការធានារ៉ាប់រងគ្រប់យ៉ាង
សម័យឥលូវ ផ្ទះដែលសាងសង់ស្រាប់ មានមួយកំផ្លេតែម្តង តាំងពីប្រព័ន្ធទឹកភ្លើង ប្រព័ន្ធសុវត្ថិភាព បញ្ហាសំរាមជាដើម។ រាល់ពេលដែលមានបញ្ហា គ្រាន់តែយកទូរស័ព្ទខលទៅជាងក៏មកពិនិត្រ និងជួសជុលឱ្យតែម្តង។ ជ្រើសរើស ការរស់នៅដែលមានការធានារ៉ាប់រងគ្រប់យ៉ាង វាមិនល្អជាងការរស់នៅបែបឯកជនភាព ប៉ុន្តែត្រូវរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯង ព្រោះបើអ្នកជាមនុស្សដែលមានការងារច្រើន អ្នកប្រហែលជាមិនចំណាយពេលវេលារបស់អ្នកទៅអង្គុយជួសជុលទុយោទឹកដែលធ្លាយ ឬឡើងដំបូលផ្ទះជួសជុលដោយខ្លួនឯងនោះទេ ព្រោះថាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះការធ្វើបែបនេះ។ ជ្រុលថាមានលុយទិញផ្ទះហើយ ទិញផ្ទះដែលនៅស្រួលខ្លួនទៅ កុំពិបាកទៅគិតរឿងនេះ រឿងនោះ មិនចេះចប់ បែបនេះអី។
៣.បានផ្ទះដែលទាន់សម័យ និងទីតាំងតាមដែលអ្នកចង់បាន
ជម្រើសមានច្រើន នៅត្រង់ថា អ្នកចង់ជ្រើសជម្រើសមួយណាតែប៉ុណ្ណោះ ព្រោះឥលូវផ្ទះមានច្រើនម៉ូត ច្រើនប្រភេទ អ្នកអាចរើសតាមម៉ូតដែលអ្នកចង់បាន ចង់បានវីឡាទោល វីឡាកូនកាត់ ឬជាសំណង់ផ្ទះល្វែងដែលអាចប្រកបរបររកស៊ីបាន និងមានទីតាំងតាមដែលចង់បានថែមទៀត។
៤. សុខុមាលភាព នៃការរស់នៅ
ការជ្រើសរើសរស់នៅក្នុងផ្ទះដែលសាងសង់ស្រាប់ ដែលជាការរស់នៅបែបជាសហគមន៍ប្រមូលផ្តុំ តែមានភាពស៊ីវិល័យ និងការរស់នៅងាយស្រួល ព្រោះប្រមូលផ្តុំដោយផ្ទះច្រើនខ្នង មានទាំងសួនច្បារ កន្លែងហាត់ប្រាណ ផ្សារទំនើប ហាងអាហារចម្រុះ មន្ទីរពេទ្យ សាលារៀន និងកន្លែងជាច្រើនទៀតដែលអាចបម្រើការរស់នៅរបស់អ្នកនៅក្នុងតំបន់មួយនោះយ៉ាងសុខស្រួល។
៥. សុវត្ថិភាព នៃការរស់នៅ
បញ្ហាសុវត្ថិភាពជារឿងសំខាន់ សម្រាប់អ្នកដែលមានផ្ទះជារបស់ខ្លួនឯង។ ស្ងប់ចិត្តកម្រិតណា ពេលមានសន្តិសុខចេញ-ចូលត្រួតពិនិត្យបញ្ហាសុវត្ថិភាពឱ្យ តាំងពីខ្លោងទ្វារចូល រហូតដល់ មុខផ្ទះ។ មួយវិញទៀត សម្រាប់រថយន្ត គឺអាចចតខាងមុខផ្ទះ ឬចំហៀងផ្ទះបាន ដែលមានដីទូលាយ មិនបាច់ខ្លាចថា ត្រូវចតមុខផ្ទះរបស់គេ ត្រូវគេសួររកម្ចាស់ឡាននោះទេ។
យ៉ាងណាមិញការទិញលំនៅដ្ឋានដែលសង់ហើយស្រាប់ ត្រូវប្រយ័ត្ន និងស្វែងរកប្រភពព័ត៌មានដ៏ច្បាស់លាស់ ទើបធ្វើឱ្យការចំណាយថវិការបស់លោកអ្នកចំគោលដៅមិនខាតបង់ ។ សូមណែនាំប្រិយមិត្តទៅដល់ទីតាំងផ្ទាល់របស់ បុរីសុវណ្ណភូមិ ដែលកំពុងសាងសង់លំនៅដ្ឋានជាលក្ខណៈវីឡាទោលច្រើនប្រភេទយ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៣០ហិកតា ។
វីឡាគ្រប់ប្រភេទរបស់ បុរីសុវណ្ណភូមិ ត្រូវបានអភិវឌ្ឍឡើងតាមបែបផែនរស់នៅលោកប៉ែកអឺរ៉ុប ដែលមានផ្លូវខ្វាត់ខ្វែង អមដោយដើមឈើបៃតង, ម៉ូតផ្ទះបែបវីឡាទោលទាន់សម័យ ជាច្រើន ( Minimalism) «តូច តែស្រឡះ» មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ ,មានសួន និងទីធ្លាជុំវិញផ្ទះ, ក្នុងចក្ខុវិស័យ ចង់ផ្តល់ជូនពលរដ្ឋខ្មែរ នូវលំនៅដ្ឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុកភាព សុវត្ថិភាព និងសុភមង្គល។
បច្ចុប្បន្ននេះ បុរីសុវណ្ណភូមិ កំពុងលក់នូវប្រភេទផ្ទះវីឡាជាច្រើនប្រភេទ សុទ្ធតែស្អាតៗ និងមានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនក្នុងនោះរួមមាន៖ .វីឡាទោល Deluxe A, វីឡាទោលDeluxe B,វីឡាទោលDeluxe BX, វីឡាទោល Deluxe C និងវីឡាទោល Deluxe D, វីឡាទោល "SUITE" ជាដើម ។
ក្នុងនោះដែរ វីឡាទោល Deluxe C ទើបតែចេញម៉ូតថ្មី តែទទួលបានការគាំទ្រខ្លាំង រីឯតម្លៃខ្ទង ៧ម៉ឺនដុល្លារឡើង បង់ផ្ដាច់នឹងបញ្ចុះតម្លៃយ៉ាងពិសេស ។ ទំហំផ្ទះ 7ម * 9ម / ទំហំដី 10ម * 17.5ម មាន ៣ បន្ទប់គេង ៤បន្ទប់ទឹក។
ចំណែកឯវីឡាទោល Deluxe D ក៏ជាម៉ូតថ្មី រចនាបថថ្មី សាមញ្ញតែទាន់សម័យ ស័ក្ដិសមបំផុតសម្រាប់គ្រួសារមានសមាជិក ៣ ទៅ៤ នាក់ មាន ៣បន្ទប់គេង ៣បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយធំទូលាយ មាន។ សម្រាប់តម្លៃល្បាក់ខ្ទង់ ៧ម៉ឺនដុល្លារឡើងដូចគ្នា ប៉ុន្តែប្រសិនបើទិញបង់ផ្ដាច់ នឹងបានទទួលបានបញ្ចុះតម្លៃបន្ថែមទៀត ។
កាន់តែងាយស្រួលអតិថិជនអាចបង់រំលស់រហូតដល់រយៈពេល ២៥ឆ្នាំ តាមរយៈធនាគារ CIMB ជាដៃគូ ដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi