សំ សុវណ្ណារ៉ាក់ ថាធ្លាប់មានចិត្ដលើនារីម្នាក់មែន តែមិនមែនជា អាង សុជាតា ដូចអ្នកគាំទ្រខ្លះយល់ច្រឡំទេ!
- 2021-09-22 07:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ សុវណ្ណារ៉ាក់ ថាធ្លាប់មានចិត្ដលើនារីម្នាក់មែន តែមិនមែនជា អាង សុជាតា ដូចអ្នកគាំទ្រខ្លះយល់ច្រឡំទេ!
ចន្លោះមិនឃើញ
គិតត្រឹមឆ្នាំ២០២១ នេះ តារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស សំ សុណ្ណារ៉ាក់ ចូលវ័យ២៥ហើយ។ លោកសារភាពថាធ្លាប់លួចស្រឡាញ់នារីម្នាក់ដែរ តែនារីនោះមិនមែនជាតារាសម្ដែងកញ្ញា អាង សុជាតា ដូចដែលអ្នកគាំទ្រធ្លាប់យល់ច្រឡំនោះទេ។
តារាចម្រៀងរូបនេះ បានប្រាប់Sabay ថា ប៉ុន្មានឆ្នាំមុនលោកបានមើលឃើញនារីម្នាក់ ហើយចង់គិតគូររឿងជីវិតប្ដីប្រពន្ធទៀតផង ប៉ុន្ដែលោកពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅនោះទេ។ ស្រាប់តែមកដល់ពេលនេះលោកគិតផ្សេង ហើយបានដាក់ទិសដៅការងារឲ្យបានជោគជ័យជាមុនសិនចាំគិតគូររឿងគូរស្រករឡើងវិញ។
សំ សុវណ្ណារ៉ាក់៖”ឥឡូវនេះគិតថា៤ ទៅ៥ឆ្នាំទៀតណោះ បានគិត ព្រោះឥឡូវមានទិសដៅជីវិត។ រវាងខ្ញុំ និងជាតា គ្រាន់តែជាអ្នករួមការងារ…យើងទុកដូចជាបងជាប្អូន ហើយពេលយើងថតជាមួយគ្នាមានរូបថ្មីៗយើងចេះបង្ហោះលេងទៅ តែមានប្រិយមិត្ដយល់ច្រឡំ”។
ទោះជាយ៉ាងណាលោក សំ សុវណ្ណារ៉ាក់ មិនបានបង្ហើបពីនារីដែលលោកធ្លាប់មើលឃើញនោះទេ។ ប៉ុន្ដែកន្លងទៅគេឃើញលោកបង្ហាញកញ្ញា អាង សុជាតា នៅជាមួយលោកច្រើនតាមបណ្ដាញសង្គមFacebook រហូតដល់ថ្ងៃមួយលោកបានបង្ហោះរូបថតលោកស្លៀកពាក់ឈុតភ្ជាប់ពាក្យជាមួយកញ្ញា អាង សុជាតា ទៀតផង។ ការ្យនេះបានធ្វើឲ្យគាំទ្រយល់ច្រឡំថាជាការពិត ប៉ុន្ដែលោកបញ្ជាក់ថានេះគ្រាន់តែជាសកម្មភាពមួយក្នុងការថតMV ប៉ុណ្ណោះ៕