James ចាកចេញពី Everton ផ្លាស់ទៅកាន់ក្លឹបមួយ នៅប្រទេសកាតាហើយ
- 2021-09-22 13:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James ចាកចេញពី Everton ផ្លាស់ទៅកាន់ក្លឹបមួយ នៅប្រទេសកាតាហើយ
ចន្លោះមិនឃើញ
ខ្សែបម្រើ James Rodriguez បានធ្វើការចាកចេញពីក្លឹប Everton ទៅកាន់ក្លឹប Al-Rayyan ដែលជាក្លឹបមួយនៅក្នុងប្រទេសកាតាហើយនៅក្នុងថ្ងៃនេះ។
បើយោងតាមការចុះផ្សាយអ្នកកាសែតអ៊ីតាលីមួយរូបលោក Fabrizio Romano ខ្សែបម្រើJames បានធ្វើកុងត្រាជាមួយក្លឹបកាតាខាងលើរួចរាល់ហើយ ថែមទាំងធ្វើការត្រួតពិនិត្យសុខភាពរួចរាល់ទៀត។
ទាក់ទងនឹងរឿងខាងលើនេះ ក្លឹប Al-Rayyan ក៏បានបង្ហោះវីដេអូខ្លីមួយទាក់ទងនឹងការមកដល់របស់ James ផងដែរ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងការទិញលក់ និងរយៈពេលកុងត្រាដែលបានព្រមព្រៀងគ្នា ខាងក្លឹបកាតាខាងលើនឹងចុះផ្សាយជាផ្លូវការនៅពេលឆាប់ៗខាងមុខ។
សូមរំលឹកផងដែរថានៅក្នុងរដូវកាលនេះ James មិនបានចូលរួមប្រកួតឲ្យ Everton សោះដោយកីឡាករនេះបានបង្ហាញខ្លួនលើកចុងក្រោយឲ្យក្លឹបតាំងពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ៕