ពេលដកឃ្លាបានពីការងារដ៏សែនរវល់វ៉ល់វ៉ក់ តើតារា K-Pop ចូលចិត្តធ្វើអ្វីខ្លះ?

  • 2021-09-23 02:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាសុទ្ធតែ​មាន​ចំណូលចិត្ត​និង​ការកម្សាន្តរៀងៗខ្លួន ហើយដូចតារាៗល្បីទាំងនេះក៏មិនខុសពីសាមញ្ញជន​ដែរ។ ក្រៅពីរួច​ដៃពីការងារដ៏សែន​រវល់ និង​អាចសម្រាក​លម្ហែខួរក្បាល ពួកគេ​តែង​ជ្រើស​យក​ការកម្សាន្តផ្សេងៗមកកំដរអារម្មណ៍ឲ្យបាន​ធូរស្រាលពីការស្មុគ។

ដូច្នេះ​សម្រាប់អ្នកគាំទ្រ ក៏ប្រាកដជា​ចង់ដឹង​ច្បាស់​ថា​ តើ​តារា​ទាំងនេះ​ចូលចិត្តធ្វើអ្វី​ ពេល​ពួកគេសម្រាកពីការងារ?

១. Suga (BTS)៖ ចូលចិត្តគេង

២. IU ចូលចិត្តលេង Slime ឬដីឥដ្ឋ

៣. Cha Eun Woo (ASTRO) ចូលចិត្តញ៉ាំការ៉េម

៤. BamBam (GOT7)៖ ចូលចិត្តកាត់តវីដេអូ

​៥. Xiumin (EXO) ចូលចិត្តផឹកស្រា តែឯង

៦. Mino (WINNER)៖ ចូលចិត្តយកខោអាវមកច្នៃទៅជាម៉ូដថ្មីប្លែក

៧. G-Dragon (BIGBANG)៖ ចូលចិត្តលេង Omok និង Alkkagi (អុកកូរ៉េ)

៨. Jennie (BLACKPINK)៖ ចូលចិត្តលេង Legos

៩. Haknyeon (THE BOYZ) ចូលចិត្តលេងជាមួយជ្រូក និងដាក់បាយជ្រូក

១០. Sungjae (BTOB) ចូលចិត្តស្ទូចត្រី

១១. Junhoe (iKON) ចូលចិត្តតែង​កំណាព្យ​និងសម្លឹងអណ្តែតអណ្ដូងទៅក្រៅបង្អួច

១២. JR (NU’EST)៖ ចូលចិត្តយក​ពេល​រៀនភាសាជប៉ុន ដោយអង្គុយមើលរឿងតុក្កតាជប៉ុន

១៣. Joochan (Golden Child)៖ ចូលចិត្តធ្វើទៀន

១៤.N (VIXX)៖ ចូលចិត្តទៅលេងកីឡាជិះស្គីលើទឹកកក

១៥. Jaehyo (Block B) ចូលចិត្តស្ទូចត្រី

១៦. Min Hyun (NU’EST)៖ ចូលចិត្តសម្អាត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី