កុំលេងសើច! មានរូបសម្បត្តិស្អាត កុមារីរូបនេះ ត្រូវតែងតាំងជាទូតសុច្ឆន្ទៈរបស់គម្រោងបុរីដ៏ធំមួយហើយ!
- 2021-09-23 02:44:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលេងសើច! មានរូបសម្បត្តិស្អាត កុមារីរូបនេះ ត្រូវតែងតាំងជាទូតសុច្ឆន្ទៈរបស់គម្រោងបុរីដ៏ធំមួយហើយ!
ចន្លោះមិនឃើញ
បន្ទាប់ពីការបង្ហាញមុខទូតសុច្ឆន្ទៈរបស់បុរី រចនា ត្រឹមតែពីរថ្ងៃតែប៉ុណោះក្នុងបណ្ដាញសង្គម Facebook រូបភាពរបស់ទូតសុច្ឆន្ទៈ បុរី រចនារូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានមតិលើកឡើងផ្សេងៗពីគ្នាជាច្រើន អំពីរូបភាពទាំងនោះ។
មតិទាំងនោះបានវិភាគថា រូបសម្រស់ ទូតសុច្ឆន្ទៈវ័យក្មេងរូបនេះមានសម្រស់ស្អាតបែបធម្មជាតិ និងសុភាពរាបសារ គួរឲ្យស្រឡាញ់ និងមត្តិខ្លះទៀតលើកឡើងថា ទម្រង់មុខរបស់នាងតូចដូចកូនកាត់។ កាន់តែជាពិសេសទៅទៀត ទូតសុច្ឆន្ទៈរបស់បុរី រចនារូបនេះ មានអាយុត្រឹម ៨ ឆ្នាំ រៀនថ្នាក់ទី ២ ដែលបច្ចុប្បន្នមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ដែលមានឈ្មោះពេញ ពៅ សារ៉ានីតា ហើយត្រូវបានគេមើលឃើញអំពីសក្ដានុពល និងទេពកោសល្យសិល្បៈពីធម្មជាតិរបស់ កុមារីរូបនេះ ទើបបុរី រចនា សម្រេចជ្រើសរើសនាងចូលរួមការងារផ្នែកផ្សព្វផ្សាយជាមួយក្រុមហ៊ុន។
តាមការលើកឡើងរបស់ក្រុមហ៊ុន រចនា រេស៊ីដេន បានប្រាប់មកកាន់ក្រុមការងារយើងថា មូលហេតុដែលនាំឲ្យក្រុមហ៊ុនជ្រើសរើសកុមារីរូបនេះ ជាទូតសុច្ឆន្ទៈ របស់បុរី រចនា នោះមកពីកត្តា២សំខាន់ៗទី១ ទេពកោសល្យសិល្បៈ និងអត្តចរិករបស់អូន នីតា និងទី២គឺ រូបសម្បត្តិរបស់នាងតូចនេះ។
យ៉ាងណា មិនមានតួលេខស្ដីពីថ្លៃពលកម្មរបស់កុមារីខាងលើចំពោះការងារដ៏ធំនេះ ត្រូវបានលាតត្រដាងនោះទេ។ យ៉ាងណាគេដឹងថា បុរី រចនា ជាបុរីមួយក្នុងចំណោមបុរីធំៗក្នុងរាជធានីភ្នំពេញ ដែលកំពង់មានសកម្មភាពយ៉ាងសកម្មក្នុងការបំពេញតម្រូវការជូនអតិថិជនពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចង់បានផ្ទះសម្រាប់រស់នៅ។
សំណង់នេះ តាមការអះអាង គឺជាសំណង់ដែលមានគុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈ ជាមួយពាក្យស្លោកថា "បុរី រចនា ការរស់បែបប្រាកដនិយម!" និងជាពិសេសគ្រប់ម៉ូតផ្ទះរបស់បុរី រចនា ត្រូវបានសិក្សាយកចិត្តទុកដាក់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវពីផ្នែកស្ថាប័ត្យករ ដែលមានបទពិសោធន៍សិក្សគម្រោងធំជាច្រើនក្នុងរាជធានីភ្នំពេញ។
តាមព័ត៌មានបច្ចុប្បន្ន បុរី រចនា កំពង់អភិវឌ្ឍន៍គម្រោងធំចំនួន3ដែលមានទីតាំងដូចខាងក្រោម៖ គម្រោងទី១ នៅផ្លូវ ឯកឧត្តម ជា សុផារ៉ា 598 ដែលមានទីតាំងជាប់ស្នងការនគរបាលជាតិរាជធភ្នំពេញ។ គម្រោងទី2 សត្ថិនៅបុរី កីឡាដែលមានទីតាំង ច្រកចូលតាម Park Caffee ទល់មុខវិទ្យាល័យបាក់ទូ ក។ គម្រោងទី3 ដែលកំពង់រៀបចំដំណើរការសាងសង់នៅទីតាំង ជិតស្ពានដែក ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ដើម្បីសាកសួរព័ត៌មាន និងដឹងពីកម្មវិធីប្រូម៉ូសិននានា សូមចូលទៅកាន់ Facebook ផ្លូវការ៖ Borey-Rachana-បុរីរចនា
សូមទស្សនាវីដេអូតាមរយៈ Link ខាងក្រោមនេះ៖
សូមចុច Link ខាងក្រោមនេះ ដើម្បីដឹងកាន់តែច្បាស់ពីទីតាំងរបស់បុរី៖