រដូវ​ភ្ជុំ​ដល់​ហើយ! តោះ​មកមើល​ថា ហាងអ្វីខ្លះ​បញ្ចុះ​តម្លៃ​នៅផ្សារទំនើប ​អុីអន ម៉ល​ សែនសុខ ស៊ីធី?

  • 2021-09-26 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱកាស​ពិសេសមក​​ដល់​ហើយ​សម្រាប់​​លោកអ្នក​ដែល​​កំពុង​តែ​ស្វែង​រក​ទិញ​សម្ភារ​ប្រើប្រាស់ ក៏ដូច​ជា​​សម្លៀកបំ​ពាក់​​ជា​ឈុត​​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ដែល​ហាងជាច្រើន​នៅ​​ផ្សារ​ទំនើប​ អុីអន ម៉ល សែន​សុខ ស៊ី​ធី កំពុង​តែ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ជាពិសេស ដើម្បី​ចូលរួម​អប​អរ​រដូវ​បុណ្យ​​ទាន​​នា​អំឡុង​​​ខែ​កញ្ញា និង​ខែតុលា ឆ្នាំ​២០២១​នេះ​។

លោក​អ្នក​នឹង​រីករាយជាមួយការបញ្ចុះតម្លៃ​យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីតាមបណ្តាហាងជាច្រើននៅផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី​ ពោល​គឺ​ចាប់​ពី​ប្រូម៉ូសិនពិសេសៗលើសម្លៀកបំពាក់ ឈុតសម្លៀកបំពាក់ទៅវត្ត ស្បែកជើង កាបូប នាឡិកា​ គ្រឿងសម្អាង ឬទំនិញផ្សេងៗ ព្រមទាំង និងឈុតអាហារឆ្ងាញ់ៗជាច្រើន​។

មិនត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​អាច​ជ្រើស​រើសយកសម្លៀក​បំពាក់ ក៏ដូច​ជា​សម្ភារ​ប្រើប្រាស់​ជា​ឈុតសម្រាប់​គ្រួ​សារ ឬ​សម្រាប់​​គូ​ស្នេហ៍ ផង​ដែរ ស្រ​បពេល​ដែល​ផ្សារ​ទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី មាន​លក់​ទំនិញ សម្ភារ​ប្រើប្រាស់ និង​គ្រឿង​សម្អាង​ដ៏​សម្បូរ​បែប​សម្រាប់មនុស្ស​គ្រប់វ័យ​។

ចាប់​ពីថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ ហាងលក់ទំនិញ ​សម្លៀក​បំពាក់ និង​សម្ភារ​ប្រើប្រាស់យីហោ​ល្បី​ៗ​ជាច្រើន​​សម្រាប់​ទាំង​បុរស និង​ស្ត្រី នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​ជា​ពិសេស​ ពោល​គឺ​ចាប់​ពី​២០% រហូត​ដល់៧០% ដើម្បី​ចូលរួម​អប​អរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​របស់​កម្ពុជា​យើង​ ស្រប​ពេល​ដែល​​ហាង​អាហារ និង​ភេសជ្ជៈនានា​ ក៏​ផ្តល់​ជូន​ប្រូម៉ូសិនពិសេស​សម្រាប់​ការ​កុម្ម៉ង់​ជា​ឈុត​ផង​ដែរ​។

ដើម្បី​ដឹង​កាន់​តែ​ច្បាស់ សូម​ប្រញាប់រួសរាន់​​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ទំនើប​ អុីអន ម៉ល សែន​សុខ ស៊ីធី នៅពេល​នេះ ដើម្បីមើល​ថា ទំនិញ សម្ភារ​ប្រើប្រាស់ ក៏ដូច​ជា​សម្លៀក​បំពាក់​ម៉ាក និង​ម៉ូត​អ្វី​ខ្លះ​ដែល​អ្នក​ស្រឡាញ់​ កំពុង​តែ​ការ​បញ្ចុះ​តម្លៃពិសេស​​។

ជាមួយ​គ្នានេះដែរ ផ្សារ​ទំនើប​ អុីអន ម៉ល សែន​សុខ ស៊ីធី ក៏មិនភ្លេច​អនុ​វត្តវិធាន​ការ​អនាម័យស្រប​ពេលគោល​ការណ៍​ណែ​នាំ​របស់រាជរដ្ឋា​ភិបាលកម្ពុជា និង​​ក្រសួងសុខាភិបាលឡើយ ដោយ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍ «៣កុំ​ និង​៣ការពារ​»​ ដើម្បី​ធា​នា​ថា ទាំង​អតិ​ថិ​ជន ដៃគូ និង​បុគ្គលិក​​របស់​ខ្លួន មាន​សុវត្ថិភាព​ជានិច្ច​។​

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ទៀត​ពីព័ត៌​មាននានា កម្មវិធី​ប្រូម៉ូ​សិន​ផ្សេង​ៗ​ ក៏ដូច​ជា​កម្ម​វិធី​កម្សាន្ត​នានា សូម​ចូល​ទៅ

អត្ថបទ៖ សុខុន សុម៉ាភាវី