ហ៊ុន​ ចន្ទរាជ្យ​ សរសើរ​ Daniel ទោះ​មិនមែន​អ្នក​ប្រដាល់​អាជីព​ ប៉ុន្តែ​មាន​ចំណុច​ល្អ​ច្រើន​

  • 2021-09-27 09:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team​ លោក​ ហ៊ុន​ ចន្ទរាជ្យ​ សរសើរ​ Daniel ​ថា​បើ​ទោះ​ជារូបគេ​មិនមែន​ជា​អ្នកប្រដាល់​អាជីព​ ប៉ុន្តែ​មាន​ការ​តស៊ូ​ប្រឹងប្រែង​ល្អ​ ថែម​ទាំង​អាច​វ៉ៃកំដរ​ ម៉ឺន​ សុភា ​រហូត​ចប់​ទឹក​ផង​ដែរ។​

Daniel Chanreach

លោក​ ហ៊ុន​ ចន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ Daniel ​បើ​ទោះ​ជា​ទើប​ហ្វឹកហាត់​គុន​ខ្មែរ​មែន​ ប៉ុន្តែ​សមត្ថភាព​ និង​ការ​ប្រកួត​ធ្វើ​បានល្អ។​ គេ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​ និង​ជា​កីឡាករ​មាន​ចិត្ត​មោះមុត​អង់អាច​ក្លាហាន​ថែម​ទៀត​ផង ទោះដៃគូវ៉ៃចូល​ច្រើនហើយឈឺយ៉ាងណាក៏​តស៊ូបន្តការប្រកួត​ដែរ។​

សម្រាប់​ការ​ប្រកួត​ជា​មួយ​ ម៉ឺន​ សុភា​ នេះ​ទោះ​មិន​ទទួល​បាន​ជ័យជម្នះ​ក្ដី​ តែ​វាជាបទ​ពិសោធ​ល្អ​ចំពោះ​ Daniel​ ព្រោះ​គេ​អាច​ដឹង​ពី​ចំណុចល្អ ភាព​ខ្វះខាត​របស់​ខ្លួន​ និង​ត្រូវ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែមត្រង់ផ្នែកណា។​ ប្រសិន​បើ​បុរស​ជនជាតិ​ កាណាដា​ រូប​នេះ​បន្ត​ប្រឹង​ប្រែង​ហាត់​ទៀត​នោះ​ជឿជាក់​ថា​នឹង​ក្លាយ​ជា​អ្នក​ល្បី​មួយ​នៅ​កម្ពុជា។​

Daniel Chanreach

រំលឹក​ដែរ​ថា​ កីឡាករ​ Daniel Chanreach​ ជា​អ្នក​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ និង​បាន​ឡើង​ប្រកួត​ខ្ទង់​ជាង​ ៣០​ដង​ប៉ុណ្ណោះ។​ អ្នក​ប្រដាល់​រូប​នេះ​គឺ​ហ្វឹកហាត់​នៅ​ក្លឹប​ Cambodian Top Tea។​ ប្រកួត​ចុង​ក្រោយ​យប់​មិញ​នេះ​នៅ​បាយ័ន​ ចាញ់​ពិន្ទុ​ ម៉ឺន​ សុភា៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី