Man City ញញើត PSG រឿងមួយសម្រាប់ការជួបគ្នាយប់នេះនៅ UCL
- 2021-09-28 02:01:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ញញើត PSG រឿងមួយសម្រាប់ការជួបគ្នាយប់នេះនៅ UCL
ចន្លោះមិនឃើញ
លោក Pep Guardiola បារម្ភបំផុត ប្រសិនបើ Paris Saint Germain ដាក់ឲ្យ Lionel Messi, Mbappe និង Neymar លេងជាមួយគ្នាយប់នេះទល់នឹង Manchester City។
Messi វ័យ៣៤ឆ្នាំត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនទល់នឹងគ្រូចាស់នៅកីឡដ្ឋាន Parc des Princes ត្បិតសប្ដាហ៍មុនមានរបួសជង្គង់។ ដូច្នេះលោក Mauricio Pochettino អាចនឹងដាក់ឲ្យ Messi, Mbappe និង Neymar លេងជាមួយគ្នា ក្នុងការប្រកួត Champions League រាត្រីនេះ។
មុនការប្រកួតមកដល់លោក Guardiola បាននិយាយថា Man City គួរធ្វើបែបណា? ជាមួយកីឡាករដែលមានគុណភាពបែបនេះ លោកមិនដឹងគួរបញ្ឈប់ពួកគេដោយរបៀបណាទេ។ Messi, Mbappe និង Neymar ពិតជាល្អ។
សម្រាប់ការប្រកួតទីពីរក្នុងវគ្គសន្សំពិន្ទុរវាង PSG និង Man City នឹងលេងនៅម៉ោង២:០០នាទីរំលងអាធ្រាត្រ៕