ទិញផ្ទះពេលបុកគ្រឹះ ឫផ្ទះសង់រួច មួយណាចំណេញជាង?
- 2021-09-29 08:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញផ្ទះពេលបុកគ្រឹះ ឫផ្ទះសង់រួច មួយណាចំណេញជាង?
ចន្លោះមិនឃើញ
ជាទូទៅការទិញផ្ទះនៅតាមគម្រោងសាងសង់ផ្សេងៗ មានជម្រើសផ្ទះដែលសង់រួចរាល់ និងផ្ទះដែលកំពុងបុកគ្រឹះ។ ក្នុងនោះយើងនឹងបង្ហាញពីគុណសម្បត្តិផ្សេងៗគ្នា រវាងជម្រើសទាំងពីរដើម្បីប្រិយមិត្តងាយស្រួលសម្រេចចិត្តជាងមុន។
ទិញផ្ទះពេលបុកគ្រឹះ
១. អាចរើសទីតាំងផ្ទះបានល្អ
នៅពេលទិញផ្ទះកំពុងបុកគ្រឹះ អ្នកអាចមានឱកាសជ្រើសរើសទីតាំងផ្ទះបានល្អមុនគេ តាមជម្រើសដែលអ្នកចង់បាន។ ផ្ទះដែលស្ថិតចំផ្លូវកែង ត្រូវបានគេចាត់ទុកជាទីតាំងល្អ និងមានអតិថិជនមិនតិចទេ ដែលតែងប្រាថ្នាចង់បាន។
២. អាចមើលផ្ទាល់ពីគុណភាពសំណង់
នៅពេលផ្ទះកំពុងបុកគ្រឹះ ហើយចាប់ផ្តើមសាងសង់ នោះអតិថិជនមានឱកាសក្នុងការត្រួតពិនិត្យពីគុណភាពនៃសំណង់ផ្ទាល់។ អតិថិជនអាចដឹង ពីសម្ភារៈផ្សេងៗនិងសំខាន់ដែលប្រើប្រាស់ក្នុងការសាងសង់ផ្ទះ ដោយផ្ទាល់។
៣. អាចទិញក្នុងតម្លៃទាប
កាលណាអ្នកទិញផ្ទះក្នុងកំឡុងពេលដែលកំពុងបុកគ្រឹះ គុណសម្បតិ្តគឺអ្នកអាចទិញបានក្នុងតម្លៃមួយទាប ជាងផ្ទះដែលសាងសង់ហើយ។ បើសិនអ្នកមិនមានគម្រោងទិញទុករស់នៅនោះទេ អ្នកក៏អាចទិញទុក នៅពេលដែលផ្ទះកំពុងបុកគ្រឹះ ហើយទុកលក់ចំណេញវិញនៅពេលក្រោយ។
ទិញផ្ទះពេលសង់រួច
១. អាចទិញភ្លាម ចូលនៅបានភ្លាម
គុណសម្បត្តិនៃការទិញផ្ទះដែលសាងសង់រួច គឺល្អសម្រាប់អ្នកដែលត្រូវការផ្ទះដើម្បីនៅបន្ទាន់។ អ្នកអាចចំណេញពេលច្រើន និងមិនចាំបាច់រង់ចាំ ទម្រាំរហូតដល់ផ្ទះសាងសង់រួចនោះទេ។
២. អាចចូលមើលដល់ក្នុងផ្ទះពិតៗ មុនសម្រេចចិត្តទិញ
ការទិញផ្ទះដែលសង់ហើយស្រាប់ ផ្តល់ផលវិជ្ជមានដល់អតិថិជនក្នុងការអាចចូលមើលដល់ក្នុងផ្ទះ គ្រប់ជាន់ និង គ្រប់បន្ទប់ មុននឹងធ្វើការសម្រេចចិត្តទិញ។ អតិថិជនខ្លះ ចង់បានផ្ទះដែលត្រូវតាមអ្វីដែលខ្លួនស្រលាញ់ រាប់ចាប់តាំងពីឥត្ឋការ៉ូឡើងទៅ។
៣. ចំណេញលុយមួយផ្នែក
នៅពេលអ្នកទិញផ្ទះដែលសង់ហើយស្រាប់ អ្នកអាចចំណេញទាំងលុយ បានមួយផ្នែក។ ចំណេញលុយ ព្រោះអ្នកមិនចាំបាច់ចំណាយលើថ្លៃជួលផ្ទះ ទម្រាំរង់ចាំរហូតដល់ផ្ទះដែលអ្នកទិញសាងសង់ហើយ។
សរុបមក ការសម្រចចិត្តទិញផ្ទះដែលកំពុងបុកគ្រឹះ និង ផ្ទះដែលសាងសង់ហើយ គឺសុទ្ធសឹងតែផ្តល់អត្ថប្រយោជន៍ និងគុណសម្បត្តិផ្សេងៗគ្នា។ ទោះជាយ៉ាងណា នៅពេលអ្នកសម្រេចចាយលុយដើម្បីទិញផ្ទះមួយទុក ទោះជាកំពុងបុកគ្រឹះក្តី ឫ សង់ហើយស្រាប់ក្តី ក៏អ្នកមានទីជម្រកមួយនៅក្នុងដៃរួចស្រាច់ទៅហើយ។ បន្ថែមលើនោះ អ្នក មានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង និង ក្រុមគ្រួសារស្នាក់នៅ ដែលជាផ្នែកមួយធ្វើឱ្យអ្នកមានភាពស្ងប់នៅក្នុងចិត្ត និងមិនចាំបាច់ខ្វាយខ្វាល់ច្រើនដូចមុន នៅពេលមិនទាន់មានផ្ទះដែលជាកម្មសិទ្ធផ្ទាល់ខ្លួន។
យ៉ាងណាមិញការជ្រើសរើសទិញផ្ទះនៅគម្រោងណាមួយនោះ ចាំបាច់បំផុតត្រូវរកព័ត៌មានឱ្យច្បាស់គ្រប់ជ្រុងជ្រោយ និងរកមើលគម្រោងណាដែលស្របច្បាប់ ហើយផ្ដល់នូវអត្ថប្រយោជន៍ និងលក្ខខណ្ឌងាយស្រួលដល់អ្នកមិនស្មុគស្មាញ ។
បុរីសុវណ្ណភូមិ ដែលប្រសូត្រឡើងនៅលើផ្ទៃដីប្រមាណ ៣០ហិកតាមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ ស្ថិតនៅ ឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A គឺជាជម្រើសមួយដ៏ល្អបំផុតតសម្រាប់អ្នកដែលមានលទ្ធភាពមធ្យម និងលទ្ធភាពខ្ពស់ ។ ក្រោមគំនិតផ្ដួចផ្ដើមបែបទំនើបលាយបញ្ចូលនូវរចនាបទបែបបច្ចឹមប្រទេស ពីម្ចាស់បុរីសុវណ្ណភូមិ បានធ្វើឱ្យលំនៅដ្ឋានជាច្រើនប្រភេទនៅទីនេះ ពោរពេញដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុកភាព សុខមាភាពនៃជីវិតរស់នៅប្រកបដោយគុណភាព ជាផ្នែកមួយនៃសុភមង្គលរបស់លោកអ្នក ។
បុរីសុវណ្ណភូមិ បានរចនានូវផ្ទះវីឡាទោលច្រើនប្រភេទ រចនាបថនៃផ្ទះនីមួយៗសុទ្ធតែស្អាតៗម្យ៉ាងម្នាក់ ផ្ដល់នូវជម្រើសជាច្រើនដល់អ្នកទាំងម៉ូត និងតម្លៃផ្សេងៗគ្នាទៅតាមធនធាន និងលទ្ធភាពរបស់អ្នក ។ ផ្ទះវីឡាច្រើនប្រភេទបានរចនាឡើងដោយចេញពីគំនិតថ្មី បែបផែនរស់នៅលោកប៉ែកអឺរ៉ុប ដែលមានផ្លូវខ្វាត់ខ្វែង អមដោយដើមឈើបៃតង, ម៉ូតផ្ទះបែបវីឡាទោលទាន់សម័យ ( Minimalism) «តូច តែស្រឡះ» មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ ,មានសួន និងទីធ្លាជុំវិញផ្ទះ, ក្នុងចក្ខុវិស័យ ចង់ផ្តល់ជូនពលរដ្ឋខ្មែរ នូវលំនៅដ្ឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុកភាព សុវត្ថិភាព និងសុភមង្គល។
បច្ចប្បន្ននេះ បុរីសុវណ្ណភូមិ កំពុងលក់ជូនវីឡាជាច្រើនប្រភេទដូចជា៖ វីឡាទោល Deluxe A, វីឡាទោលDeluxe B,វីឡាទោលDeluxe BX, វីឡាទោល Deluxe C និងវីឡាទោល Deluxe D, វីឡាទោល "SUITE" ជាដើម ។
ក្នុងនោះ Sabay សូមណែនាំវីឡាទោលដ៏ស្រស់ស្អាត Deluxe D គឺជាម៉ូតថ្មី រសាមញ្ញតែទាន់សម័យ ស័ក្ដិសមបំផុតសម្រាប់គ្រួសារមានសមាជិក ៣ ទៅ៤ នាក់ មាន ៣បន្ទប់គេង ៣បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយធំទូលាយ ។ សម្រាប់តម្លៃល្បាក់ខ្ទង់ ៧ម៉ឺនដុល្លារឡើងដូចគ្នា ប៉ុន្តែប្រសិនបើទិញបង់ផ្ដាច់ នឹងបានទទួលបានបញ្ចុះតម្លៃបន្ថែមទៀត ។
ចំណែកឯវីឡាទោល Deluxe C តម្លៃខ្ទង ៧ម៉ឺនដុល្លារឡើងដូចគ្នាក៏កំពុងទទួលបានការគាំទ្រខ្លាំងដែរ បង់ផ្ដាច់នឹងការបញ្ចុះតម្លៃពិសេសបន្ថែម ។ ទំហំផ្ទះ 7ម * 9ម / ទំហំដី 10ម * 17.5ម មាន ៣ បន្ទប់គេង ៤បន្ទប់ទឹក ស័ក្ដិសមសម្រាប់គ្រួសារតូចល្មមរស់នៅយ៉ាងស្រួល។
កាន់តែពិសេសទៀតនោះ បុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយៈពេល ២៥ឆ្នាំឯណោះ។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi