គង់​ នីកា​ វគ្គ​សិក្សា​គ្រូ​កម្រិត​១​ កីឡា​ហុកគី​ ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​យល់ច្បាស់​បន្ថែម​

  • 2021-09-28 09:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ គង់​ នីកា​ ថា​វគ្គ​សិក្សា​ខ្លី​ «គ្រូ​កម្រិត១»​ គឺ​ល្អ​សម្រាប់​ខ្លួន​តែ​ម្ដង​ បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ​អំពី​កីឡា​នេះ​ នឹង​ធ្វើ​ឲ្យ​រូប​គេ​ពង្រឹង​សមត្ថភាព​បន្ថែម​ឈាន​ដល់​ការ​ក្លាយ​ជា​គ្រូ​នៅ​ពេល​ខាង​មុខ។​

កីឡា​ការិនី​ គង់​ នីកា (រូបភាពផ្ដល់ជូន)

គង់​ នីកា​ បាន​ឲ្យ​ដឹង​ថា​ ឆ្លង​កាត់​ការ​សិក្សា​ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​រូប​គេ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ​ជា​ច្រើន​ពី​វគ្គ​សិក្សា​គ្រូ​កម្រិត១​ នេះ។​ រូប​គេ​រឹតតែ​ច្បាស់​លើ​តិចនិក​ផ្សេងៗ​បច្ចេកទេស​លេង​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ និង​វិធី​សាស្ត្រ​ក្នុង​ការ​បង្ហាត់​បង្រៀន​បន្ត​ទៀត​ផង​ដែរ។​

កីឡា​ការិនី​ជម្រើស​ជាតិ​ខាង​លើ​បង្ហាញ​នូវ​ទឹកចិត្ត​រីករាយ​ដែល​បាន​ចូលរួម​វគ្គ​សិក្សា​មួយ​នេះ​ នឹង​សំណូមពរ​ឲ្យ​សហព័ន្ធ​បង្កើត​ឲ្យ​មាន​ជា​វគ្គ​សិក្សា​ផ្សេងៗ​ទៀត​ ព្រោះ​ទទួល​បាន​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍​ផ្ទាល់។​

ទិដ្ឋភាពសិក្សា

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​ខ្លី​ «គ្រូ​បង្វឹក​កម្រិត១»​ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​ ៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នៅ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​តាម​ប្រព័ន្ធ​ Online។​ ចំពោះ​សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​មក​ពី​បណ្ដា​ក្លឹប​នានា៕​​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម