តើបានបុណ្យដូចគ្នា ឬអត់? រវាងម្ហូបស្រាប់ និងម្ហូបធ្វើខ្លួនឯង
- 2021-09-29 01:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើបានបុណ្យដូចគ្នា ឬអត់? រវាងម្ហូបស្រាប់ និងម្ហូបធ្វើខ្លួនឯង
ចន្លោះមិនឃើញ
ទំនៀមទម្លាប់របស់ប្រជាជនខ្មែរគឺឱ្យតម្លៃ និងសារសំខាន់ខ្លាំងទៅលើការធ្វើបុណ្យ។ តែបច្ចុប្បន្ននេះគ្រប់គ្នារវល់ខ្លាំងស្ទើរគ្មានពេលទៅទិញគ្រឿងយកមកធ្វើម្ហូប រៀបចង្ហាន់យកទៅប្រគេនព្រះសង្ឃផង។
ដូច្នេះ តែងតែមានសំណួរជាច្រើនបានចោទសួរថា ប្រសិនបើទិញម្ហូបស្រាប់ តើបានបុណ្យដូចគ្នា ឬអត់?
ទាក់ទងជាមួយសំណួរមួយនេះ ភិក្ខុ លិខិតធម្មោ ទ្រី ថានី មានសង្ឃដីកាថា៖ «ចំពោះការយកចង្ហាន់ដែលធ្វើដោយដៃខ្លួនឯង និងទិញគេ យកទៅធ្វើបុណ្យ គឺបានបុណ្យដូចគ្នា ពីព្រោះការធ្វើបុណ្យ គឺទាក់ទងនឹងចេតនានៅក្នុងការធ្វើបុណ្យ ដូចព្រះពុទ្ធដីកាសម្ដែងថា «ចេតនាហំ ភិក្ខុវេ បុញ្ញំ វទាមិ ប្រែថា ម្នាលភិក្ខុទាំងឡាយតថាគតហៅចេតនាហ្នឹងឯងជាតួបុណ្យ»។
ហើយចេតនានៅក្នុងទីនេះ គឺសម្តៅលើចេតនាទាំង៣ ចេតនាមុនពេលធ្វើបុណ្យ ចេតនាដែលកំពុងតែធ្វើបុណ្យ និងចេតនាក្រោយពេលធ្វើបុណ្យ ជាក់ស្ដែងដូចជា៖ ការធ្វើម្ហូបខ្លួនឯង មុនដំបូងអ្នកធ្វើបុណ្យ គឺតែងតែគិតរកមុខម្ហូបណាសមគួរតាមកម្លាំងទ្រព្យរបស់ខ្លួន និងយកចិត្តទុកដាក់ចម្អិនម្ហូបដោយផ្ចិតផ្ចង់ បន្ទាប់ពីចម្អិនម្ហូបហើយ ក៏យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ហើយត្រូវញ៉ាំងចិត្តឲ្យជ្រះថ្លាកំឡុងពេលធ្វើបុណ្យ ហើយពេលមកដល់ផ្ទះ បើនឹកឃើញបុណ្យដែលបានប្រគេនព្រះសង្ឃហើយ ឬសេចក្ដីល្អផ្សេងទៀតៗពេលណា គឺបានបុណ្យពេលនៅពេលនោះ។
ចំណែកឯ ការទិញម្ហូបយកមកធ្វើបុណ្យវិញ ក៏មិនខុសគ្នាប៉ុណ្ណាដែរ អ្នកធ្វើបុណ្យតែងតែគិតថាតើត្រូវទិញម្ហូបអី នៅហាងណា បន្ទាប់ពីទិញហើយយកទៅប្រគេនព្រះសង្ឃដោយចិត្តជ្រះថ្លា និងក្រោយពីធ្វើ ឬបំពេញបុណ្យហើយ ក៏សប្បាយរីករាយត្រេកអរនឹងបុណ្យនោះទៀត ក៏ជាហេតុនាំកើតបុណ្យ ពីព្រោះពាក្យថា បុណ្យ ជាឈ្មោះនៃសេចក្ដីល្អ។
ចេតនាទាំងបីនេះ មានលក្ខណៈសំខាន់ដូចគ្នា តែចំណុចទី២ គឺចេតនាកំឡុងពេលឱ្យ អាចចាត់ទុកថាជាចេតនាដែលសំខាន់ជាងគេ ពីព្រោះខណៈពេលដែលកំពុងតែធ្វើបុណ្យ អាចមានគ្រឿងសៅហ្មងចិត្តជាច្រើនធ្វើឱ្យអ្នកធ្វើបុណ្យងាយនឹងប្រាសចាកការជ្រះថ្លាក្នុងការធ្វើបុណ្យ ដូច្នេះតម្រូវឱ្យទាយក ទាយិកា (អ្នកធ្វើបុណ្យ) ត្រូវរៀនគ្រប់គ្រងចិត្ត ឬចេតនាខ្លួនឯងឱ្យនៅតែល្អ ឱ្យនៅតែជ្រះថ្លា។
បន្ថែមពីនេះទៀត បើសិក្សាអំពីលម្អានរបៀបនៃការធ្វើបុណ្យរបស់សប្បុរសជន នៅក្នុងសម័យពុទ្ធកាលវិញ ដូចជាមហាឧបាសិកា វិសាខា គឺតែងតែធ្វើបុណ្យ ជាលក្ខណៈសប្បុរសទាន ៥ យ៉ាងគឺ៖ សទ្ធាយ ទានំ ទេតិ ឱ្យទានដោយសទ្ធា (ជឿជាក់ទាន និងផលនៃទាន)១ សក្កច្ចំ ទានំ ទេតិ ឱ្យទានដោយគោរព (គោរពចំពោះទេយ្យទាន និងអ្នកទទួល) ១ កាលេន ទានំ ទេតិ ឱ្យទានតាមការគួរ ១ អនុគហិតចិត្តោ ទានំ ទេតិ ឱ្យទានដោយចិត្តអនុគ្រោះ (មិនស្ដាយក្រោយ) ១ និងអត្តានញ្ច បរិញ្ច អនុបហញ្ច ទានំ ទេតិ ឱ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ១។
ហេតុនេះហើយ ការធ្វើបុណ្យទោះបីធ្វើចង្ហាន់ខ្លួនឯង ឬទិញគេក៏ដោយឱ្យតែមានចិត្តសន្ធារជ្រះថ្លា គឺសុទ្ធតែបានបុណ្យដូចគ្នា។ ជាក់ស្ដែង បច្ចុប្បន្ននេះ កំពុងមានការផ្ទុះនៃជំងឺកូវីដ ១៩ ខ្លាំង ណាមួយទៀតក៏មិនអាចទៅវត្តជាធម្មតាដូចមុនបានដែរ។ ដូច្នេះ ប្រសិនបើរវល់ខ្លាំង លោកអ្នកអាចធ្វើការកុម្ម៉ង់ម្ហូបអាហារ តាមរយៈ foodpanda យកទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃ។
ស្របពេល រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រុមហ៊ុន foodpanda ក៏មានកម្មវិធីប្រូម៉ូសិនជាច្រើនជូនដល់អតិថិជនផងដែរ រួមមាន៖
បញ្ជាក់៖ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់អ្នកប្រើ foodpanda លើកដំបូងប៉ុណ្ណោះ។
ដោនឡូតអេប foodpanda ឥឡូវនេះដើម្បីកុម្ម៉ង់ ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគជាច្រើន។
សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖
ទទួលបានព័ត៌មានអំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram របស់ foodpanda
ចុចដោនឡូតអេប ៖ foodpanda ឬ http://onelink.to/fpkh៕