Pacquiao ប្រកាសផ្លូវការចូលនិវត្តន៍ពីអាជីពប្រដាល់ និងបានធ្វើវីដេអូអនុស្សាវរីយ៍មួយ
- 2021-09-29 11:16:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pacquiao ប្រកាសផ្លូវការចូលនិវត្តន៍ពីអាជីពប្រដាល់ និងបានធ្វើវីដេអូអនុស្សាវរីយ៍មួយ
ចន្លោះមិនឃើញ
កំពូលកីឡាករ Manny Pacquiao បានធ្វើការប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គមរបស់ខ្លួនទាំងនៅលើ Facebook Instagram ក៏ដូចជា Twitter ពីការចាកចេញពីអាជីពប្រដាល់នៅក្នុងថ្ងៃនេះ។
កីឡាកររូបនេះបានចេញវីដេអូអនុស្សាវរីយ៍មួយដែលរៀបរាប់ពីប្រវត្តិអាជីពរបស់គេតាំងពីចាប់ផ្ដើម រហូតមកដល់ទីបញ្ចប់នៅក្នុងថ្ងៃនេះ ដោយបានសម្ដែងនូវការអរគុណដល់គ្រួសារ គ្រូបង្ហាត់ អ្នកគាំទ្រទាំងអស់ ដែលធ្វើឲ្យខ្លួនមានដូចសព្វថ្ងៃ។
តាមពិតទៅ Pacquiao ធ្លាប់ធ្វើការប្រកាសជាសាធារណៈម្ដងរួចទៅហើយពីការប្រកាសចូលនិវត្តន៍ពីអាជីពមួយនេះនៅក្នុងកម្មវិធី Toni Talks ដែលជាកម្មវិធីរបស់តារាសម្ដែងហ្វីលីពីន Toni Gonzaga នៅលើ Youtube របស់នាងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រោយកំពូលកីឡាកររូបនេះទទួលយកការតែងតាំងនៅក្នុងគណបក្ស PDP-Laban ក្នុងការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតឆ្នាំ ២០២២ខាងមុខ។
សូមរំលឹកផងដែរថា Pacquiao បានប្រឡោកក្នុងអាជីពប្រដាលតាំងពីឆ្នាំ១៩៩៥មក ដោយប្រកួតបាន ៧២ដង ឈ្នះ ៦២ដង៕