Lexus RX 350L ស៊េរីឆ្នាំ២០២១ គ្រាន់តែតម្លៃពន្ធ និងសេវានាំចូលស្មើថ្លៃឡានបាត់!
- 2021-09-30 01:46:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus RX 350L ស៊េរីឆ្នាំ២០២១ គ្រាន់តែតម្លៃពន្ធ និងសេវានាំចូលស្មើថ្លៃឡានបាត់!
ចន្លោះមិនឃើញ
Lexus RX 350L Luxury ស៊េរីឆ្នាំ ២០២១ ជាត្រកូល Lexus ជាប្រភេទឡានដែលកំពុងមានភាពពេញនិយមខ្លាំងនៅកម្ពុជាក៏កំពុងមានភាពទាក់ទាញខ្លាំងពីអ្នកប្រើប្រាស់ ដែលចូលចិត្តជិះរថយន្តប្រភេទ SUV ប្រណិត។
រថយន្តដែលមានតម្លៃថ្លៃ ស៊េរីទំនើបដែលកំពុងមានទីផ្សារនៅប្រទេសកម្ពុជានេះ នៅតែមានអ្នកទិញជិះជាច្រើន តែបើនិយាយ ពីតម្លៃនាំចូលវិញក៏មិនតិចដែរ។ តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡានពីអាមេរិក សម្រាប់ម៉ូដែល Lexus RX 350L Luxury ស៊េរីឆ្នាំ ២០២១ ដូចខាងក្រោម៖
ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ឡាន Lexus RX 350L Luxury ស៊េរីឆ្នាំ ២០២១ មានតម្លៃប្រមាណជា ១៣ ២៣៧២ដុល្លារ។
=#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។
Lexus RX 350L ស៊េរីឆ្នាំ២០២១ ដំណើរការដោយម៉ាស៊ីនសាំង V6 ចាប់ផ្ដើមសង្វាក់ផលិតកម្ម នៅត្រីមាសទី៣ ឆ្នាំ២០១៩។ លក្ខណៈពិសេសទាន់សម័យ ដោយផ្នែកខាងក្រៅ ខាងមុខ និងខាងក្រោយ ត្រូវបានកែលម្អ និងការរចនាកង់ថ្មីស្តង់ដារ ១៨ អ៊ីញ។ ចង្កៀងមុខអំពូល LED ក៏ត្រូវបានរចនាឡើងវិញ ខណៈខាងក្នុងប្រើនូវអេក្រង់ Touch Screenទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយឧបករណ៍បញ្ជាពីចម្ងាយ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕