សហស្ថាបនិក Tube Cafe នឹងចូលខ្លួនមកទម្លាយយុទ្ធសាស្ត្រធ្វើឱ្យប្រ៊េនកាហ្វេខ្មែរ ទទួលការគាំទ្រខ្លាំង

  • 2021-09-30 07:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធថ្មីៗ ល្អៗទៀតហើយ។ Starting Up នឹងនាំលោកអ្នកទៅស្តាប់បទពិសោធការងារ និងការរកសុី ពីភ្ញៀវកិត្តិយសមួយរូបទៀតគឺ កញ្ញា ស៊ូ មុន្នីពេជ្រ នាយិកាគ្រប់គ្រងទូទៅ និងជាសហស្ថាបនិក Tube Cafe។

ប្រិយអ្នកដែលនិយមផឹកកាហ្វេប្រេ៊នៗ ជាពិសេសយុវវ័យ ប្រាកដជាស្គាល់ Tube Cafe ដែលជាហាងកាហ្វេដ៏ល្បីនៅក្នុងស្រុកខ្មែរ នាពេលបច្ចុប្បន្ននេះ។ ក្នុងចំណោមម៉ាកយីហោ ហាងកាហ្វេជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកំពុងរីកដូចផ្សិត Tube Cafe នៅតែមានការគាំទ្រច្រើនពីសំណាក់អតិថិជន។ នៅពីក្រោយភាពជោគជ័យ នៃអាជីវកម្មមួយនេះ​ប្រាកដជាមានយុទ្ធសាស្រ្ត ដែលធ្វើឱ្យម៉ាកយីហោហាងកាហ្វេ Tube Cafe បោះជំហានយ៉ាងឆាប់រហ័ស តាំងពីចាប់ផ្តើមដំបូងមានត្រឹមសាខាតិចតួច រហូតដល់ពង្រីកសាខាជាច្រើននៅទីក្រុងភ្នំពេញ។ បទពិសោធ និងទ្រឹស្ដីរកស៊ីទាំងឡាយ នឹងត្រូវបានចែករំលែក ក្នុងកម្មវិធី Starting Up ពីកញ្ញា ស៊ូ មុន្នីពេជ្រ ដែលមានលោក ជី សិលា និងកញ្ញា ដែក ដារី ជាអ្នកសម្របសម្រួល។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងកញ្ញា ស៊ូ មុន្នីពេជ្រ នៅថ្ងៃសៅរ៍ទី ០២ ខែតុលា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទថ្មី