បុរសម្នាក់ ចង់កែឡានស្ព័ររបស់ខ្លួន ទៅជាឡានសង្គ្រោះបន្ទាន់
- 2021-10-01 04:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ ចង់កែឡានស្ព័ររបស់ខ្លួន ទៅជាឡានសង្គ្រោះបន្ទាន់
ចន្លោះមិនឃើញ
វេជ្ជបណ្ឌិតអូស្ត្រាលីម្នាក់ ចង់កែច្នៃរថយន្តស្ព័ររបស់លោក ទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបើកល្បឿនលឿនបំផុត ដើម្បីទៅជួយសង្គ្រោះអ្នកជំងឺ និងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមកលើខ្លួន។
លោកវេជ្ជបណ្ឌិត Micheal Livingston បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណក្នុងការឱ្យរថយន្ត Nissan GT-R របស់លោកទទួលបានសិទ្ធិធ្វើជារថយន្តសង្គ្រោះបន្ទាន់ (Emergency Vehicle Status) ពោលគឺអាចឱ្យរថយន្តលោកបំពាក់ភ្លើងសញ្ញា និងស៊ីរ៉ែន សម្រាប់ឆ្លើយតបស្ថានភាពបន្ទាន់ក្នុងពេលបើកបរលើដងផ្លូវទៅជួយអ្នកជំងឺ។
គួរឱ្យសោកស្តាយ ក្រសួងដឹកជញ្ជូនអូស្ត្រាលី បានបដិសេធសំណើនេះ ដោយអះអាងថា «អ្នកបើកបរជាបុរស គឺនឹងបើកល្បឿនលឿន ប្រកបដោយឥរិយាបថហានិភ័យខ្ពស់»។
មិនមែនជាការនឹកឃើញដោយចៃដន្យនោះទេ គឺធ្លាប់មានករណីមួយដែលបានកើតឡើងកាលពីដើមឆ្នាំនេះ ដែលទារកអាយុ១ឆ្នាំ បានកើតជំងឺរលាកទងសួត ហើយត្រូវការសង្គ្រោះបន្ទាន់។ លោកវេជ្ជបណ្ឌិត Livingston ដែលស្ថិតនៅក្រុងផ្សេងគ្នា បានបើករថយន្តផ្ទាល់ខ្លួន GT-R ក្នុងល្បឿនកប់ ចំណាយពេលត្រឹម ៣០នាទី ទៅសង្គ្រោះទារកទាន់ពេល៕