ស្រីៗទោះស្អាតប៉ុណ្ណានៅតែចង់ស្អាតថែម ដូច គឹម លីហ្សា នៅមិនសុខឆ្លៀតកែមាត់ធ្វើច្រមុះយកខ្ទង់ថែម

  • 2021-10-01 07:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិចតារាសម្ដែងល្បីឈ្មោះ គឹម លីហ្សា បានបញ្ចេញវីដេអូខ្លីមួយលើ Instagram ផ្លូវការ ដែលបង្ហាញពីស្ថានភាពនាងកំពុងស្ថិតក្នុងដំណាក់កាល់ទើបវះកាត់ច្រមុះ និងមានសភាពហើមបន្តិចបន្តួច។

កើតមកជាមនុស្សស្រីស្រលាញ់ថែរក្សាសម្រស់វាមិនមែនជារឿងដែលខុសប្លែកនោះទេ តែផ្ទុយទៅវិញទោះ បីជាកើតមកស្អាតកម្រិតណាក៏ដោយ នៅតែចង់ស្អាតថែមមិនចេះគ្រប់ ជាក់ស្ដែងដូចតារាសម្ដែងសាច់សខ្ចី គឹម លីហ្សា ស្ងាត់ៗឆ្លៀតទៅកែច្រមុះដាក់ខ្ទង់ឱ្យខ្ពស់ជាមុន ធ្វើមាត់ រួមទាំងចង្ការដើម្បីឱ្យសម្រស់ របស់នាងកាន់តែលេចធ្លោជាងមុនបន្ថែម។

យ៉ាងណាមិញរហូតមកដល់រសៀលដើមខែតុលានេះ លីហ្សា បានវះកាត់ច្រមុះរបស់បានរយៈពេល៥ ថ្ងៃមកហើយ ដោយទម្រង់មុខរបស់នាងក៏ហាក់ប្រែប្រួលបន្តិចដែរហើយ ទម្រាំតែជាសះប្រាកដណាស់ ថាទម្រង់មុខតារាស្រីរូបនេះ នឹងប្រែស្អាតខ្លាំងលើសមុនតែម្ដង។

រម្លឹកផងដែរថា គឹម លីហ្សា បានបាត់មុខពីសិល្បៈកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយនាងក៏ទើបតែ លេចមុខជាថ្មីម្ដងទៀត ប៉ុន្តែមិនមែនក្នុងរូបភាពជាសិល្បៈការនីដូចមុននោះទេ គឺនាងបានចាប់ផ្ដើមមក លើកនេះបើកហាងលក់ម្ជូរទៅវិញ ដោយពុំទាន់លេចមុខក្នុងរឿងភាគណាមួយនៅឡើយទេ៕

អត្ថបទ៖ Pav SreyPich