ទឹកក្រូច IZE និងភេសជ្ជៈប៉ូវកម្លាំង WURKZ ផ្តល់ប្រូម៉ូសិនពិសេសសម្រាប់ភ្ជុំបិណ្ឌទូទាំងប្រទេស

  • 2021-10-02 01:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតកម្មវិធីប្រូម៉ូសិនពិសេសរាល់ការទិញទឹកក្រូចអាយស៍ (IZE) និងភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) នៅតាមស្តង់ចំនួន ៥៣ នៅតាមបុរី និងផ្សារទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

ការផ្តល់ប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងចង់ទិញភេសជ្ជៈទុកសម្រាប់សែនថ្ងៃភ្ជុំធំ ជូនចាស់ៗ ឬទុកសម្រាប់ពិសានៅតាមផ្ទះជាមួយក្រុមគ្រួសារក្នុងឱកាសដ៏រីករាយនេះ។

ផលិតផលដែលមានលក់ទៅតាមស្តង់នីមួយៗរួមមាន ទឹកក្រូចអាយស៍ IZE កូឡា ទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ ទឹកក្រូចអាយស៍ (IZE) រសជាតិផ្លែឈើចម្រុះ ភេសជ្ជៈប៉ូវកម្លាំងវើក (IZE) ភេសជ្ជៈប៉ូវកម្លាំងវើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធ កម្ពុជា។

អតិថិជននឹងទទួលបានការថែមជូនពិសេសមានដូចជាធុងទឹកកកខ្នាតតូច កែវប្រែពណ៌ កាបូបស្ពាយចំហៀង និងអាវយឺតដ៏ស្រស់ស្អាតជាច្រើនរាល់ការទិញក្នុងបរិមាណកំណត់ដូចក្នុងរូបខាងក្រោមនេះ។

ទីតាំងប្រូម៉ូសិនទាំងនោះរួមមាន ផ្សារអូរឬស្សី Caltex ស្ទឹងមានជ័យ បុរី ញ៉ូវើល ចំការដូង ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារច្បារអំពៅ បុរី ប៉េង ហួត (បឹងស្នោ) ផ្សារបែកចាន Tela ជ្រោយចង្វារ និងទីតាំងជាច្រើនទៀតទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាកុំភ្លេចអនុវន្តវិធានការ ៣ កុំ ៣ ការពារឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម