សមជានារីខ្មែរ ! ដល់រដូវភ្ជុំ សុគន្ធ និសា ស្លៀកមួយឈុតនេះស្អាតផូរផង់គ្រប់ជ្រុង

  • 2021-10-04 06:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា ស្លៀកមួយឈុតនេះសាកសមឥតខ្ចោះ ឡើងស្រស់ផូផង់គ្រប់ជ្រុងតែម្តង រហូតធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

កាលពីពេលថ្មីៗនេះ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញសម្រស់យ៉ាងស្រស់ផូផង់នាខែបុណ្យភ្ជុំបិណ្ឌ ដោយស្លៀកសម្លៀកបំពាក់អាវសរដៃវែងផ្កាត្រកួនរំផាយអមដោយជរប៉ាក់ឌីន កអាវបំពង់ជិតក ដែលជាសាច់ក្រណាត់ប៉ាក់យ៉ាងស្អាត ស៊ីជាមួយសំពត់ហូលផាមួងពណ៌ទឹកប៊ិចផ្កា សក់ចង់ក្របួចទៅក្រោយយ៉ាងទាក់ទាញ ។មួយឈុតនេះធ្វើឲ្យអ្នកនាង សុគន្ធ នីសា ពិតជាសាកសមឥតទាស់ស្លៀកក្នុងខែភ្ជុំបិណ្ឌ។

អ្នកនាង សុគន្ធ នីសា ស្លៀកសម្លៀកបំពាក់បែបស្រស់ស្អាតបែបនេះគ្រប់ជ្រុងតែម្តង រហូតធ្វើឲ្យអ្នកគាំទ្រនាង សរសើរមិនដាច់ពីមាត់ពីសម្រស់នឹងការស្លៀកពាក់បែបនេះ មើលទៅថ្លៃថ្នូរ ស្អាតទាំងរូបសម្បត្តិស្អាតទាំងចរិយាសម្បត្តិ ៕

អត្ថបទ៖ Tep Sovannmoly