ក្រោយល្បីបើកហាង ពេលនេះ ដេនីក្វាន់ បង្ហាញរូបពិតពីក្មេងកាលមិនទាន់ស្គាល់មុខកាំបិត

  • 2021-10-04 07:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងសាច់សខ្ចីចូលចិត្តស្លៀកស៊ិចស៊ី ដេនីក្វាន់ បានបង្ហាញមុខមាត់ពិតកាលនៅពីក្មេង ដែលមិនទាន់ស្គាល់មុខកាំបិទកែកុន មកប្រៀបធៀបពេលឥឡូវខុសគ្នាខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រសរសើរពីភាពមិនលាក់លៀមរបស់នាង ។

នៅប៉ុន្មានម៉ោងមុននេះ អ្នកនាង ដេនីក្វាន់ បានបង្ហោះរូបថត២សន្លឹកភ្ជាប់គ្នា នៅលើគណនីហ្វេសប៊ុករបស់នាង ដោយបង្ហាញពីការប្រៀបធៀបរវាងរូបនាងកាលនៅពីក្មេងសម្បុរខ្មៅ ច្រមុះកំពិត ខុសពីពេលឥឡូវនេះនាងមានស្បែកសចែងចាំង ច្រមុះស្រួច។ ក្នុងនោះនាងបានសរសេរបញ្ជាក់ថា មើលទៅដូចមនុស្សពីរផ្សេងគ្នា ទាំងដែលការពិតជាមនុស្សតែមួយ ទាំងនេះក៏ដោយសារឥទ្ធិពលនៃការវះកាត់កែសម្ផស្ស ។

ក្រោយនាងបានបង្ហោះរូបនេះឡើង ធ្វើឲ្យអ្នកគាំទ្រនាងខ្លះសរសើរពីភាពមិនលាក់លៀមរបស់នាងក្រោយពេលកែសម្ផស្សរួច ស្របពេលអ្នកខ្លះទៀតថា កាលពីតូចទម្រង់មុខរបស់នាងស្អាត ខ្មៅមែនតែស្រស់គួរឲ្យស្រលាញ់។

រម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ អ្នកនាង ដេនីក្វាន់ទើបតែបង្ហាញប្រាប់ពីមុខរបរថ្មីរបស់នាងមួយទៀតគឺនាងនឹងបើកហាង កែសម្ផស្សដ៏ធំមួយទៀតនៅខែកញ្ញានេះ ដូចនេះហើយទើបនាងបើកបង្ហាញដោយបញ្ជាក់ពីឥទ្ធិពលនៃការកែសម្ផស្សដោយមិនលាក់លៀមបែបនេះ។​ ប្រការនេះពិតជាខុសពីអ្នកផ្សេងក្រោយកែរួចមិនហានបញ្ចេញប្រាប់អ្នកណាឲ្យដឹងនោះ៕

អត្ថបទ៖ Tep Sovannmoly