កាដូសុខភាពទាំងនេះ រៀបជូនប៉ាម៉ាក់ ទាំងមានន័យ និងភាពរីករាយបំផុត
- 2021-10-04 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូសុខភាពទាំងនេះ រៀបជូនប៉ាម៉ាក់ ទាំងមានន័យ និងភាពរីករាយបំផុត
ចន្លោះមិនឃើញ
ការទិញអំណោយសម្រាប់ជូនដល់អ្នកមានគុណអាចនឹងមិនមានភាពងាយស្រួលនោះទេ។ បើតិតគិតដល់គុណបំណាច់ដែលលោកទាំងពីរខិតខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចរហូតដល់ពេលធំដឹងក្ដីមកនោះ វាត្រូវតែជាអ្វីដែលល្អបំផុតហើយមែនអត់?
បើសាកសុំយោបល់ពួកគាត់វិញ ច្បាស់ជាហាមប្រាមដាច់ខាតមិនខាន ថាមិនអោយត្រូវខ្ជះខ្ជាយទៅលើរបស់របសអ្វីថ្លៃៗនោះទេ គ្រាន់តែមានពេលមកជួបជុំគ្នាក៏គ្រប់គ្រាន់ទៅហើយ តែច្បាស់ជាចង់ផ្ដល់អោយជារបស់តិចតែមានន័យ មានប្រយោជន៏សម្រាប់ពួកគាត់មិនខាននៅរដូវបុណ្យទានបែបនេះ។ ទាំងនេះជាតិចនិចតូចតាចមួយចំនួនដែលអ្នក គិតដល់ពេលចង់ទិញអំណោយជូនដល់អ្នកមានគុណ៖
១. សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ
អាចនឹងជារឿងដែលកម្របំផុតហើយដែលប៉ាម៉ាក់នេះដាច់ចេញចំណាយលុយទៅទិញគ្រឿងឧបករណ៏ប្រើប្រាស់ទំនើបៗ ដែលអាចជួយសម្រាលកម្លាំង និង អោយជីវិតពួកគាត់កាន់តែមានងាយស្រួលជាងមុននោះ។ ហេតុនេះហើយកាដូប្រភេទនេះមិនត្រឹមត្រូវតែចាំបាច់សម្រាប់ពួកគាត់នោះទេ វាក៏អាចជាអ្វីដែលពួកគាត់មិនដែលបំណងក្នុងទិញប្រើប្រាស់ដោយខ្លួនឯងនោះទេ។
២. សម្ភារៈប្រើប្រាស់ក្នុងបន្ទប់គេង
ការគេងបានស្កប់ស្កល់គ្រប់គ្រាន់សំខាន៉ណាស់ មិនអ្នកមានអាយុតិច ឬ ច្រើននោះទេ វាមានសមត្ថភាពស្តារកម្រិតថាមពលនិងព្យាបាលការខូចខាតទាំងរាងកាយនិងសមត្ថភាពក្នុងការគិតពិចារណារបស់មនុស្សថែមទៀត។ លំនាំនៃការគេងធម្មតា ៧.៥-៩ ម៉ោងក្នុងមួយយប់ត្រូវបានណែនាំដើម្បីជួយមនុស្សឱ្យដំណើរការបានល្អបំផុត។ ទោះយ៉ាងណាក៏ដោយនៅពេលយើងកាន់តែចាស់កត្តាមួយចំនួនរួមបញ្ចូលគ្នាហើយធ្វើឱ្យពិបាកសម្រេចបានណាស់ ហេតុការជូនការអំណោយដែលជួយអោយពួកគាត់សម្រាន្តបានស្កប់ស្កល់ល្អអាចជាជម្រើសមួយដែលអ្នកមិនគួរនឹងមើលរំលងនោះទេ។
៣. សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនប្រណីតៗ
ពេលចាប់អារម្មណ៏អ្នកអាចនឹងមានសំណួរមិនខានថាតើ របស់ប្រើប្រាស់ក្រៅខ្លួនល្អៗ ទាំងមានអ្វីទាក់ទងនឹងសុខភាពរបស់ពួកគាត់ទៅ? សំណួរនេះគឺមិនខុសនោះទេ ផ្នែកនៃសុខភាពដែលអ្នកជួយអោយពួកគាត់កាន់តែមានភាពរីកចម្រើនល្អនោះគឺ សុខភាពផ្លូវចិត្ត ព្រោះថាពួកគាត់អាចនឹងខិតខំប្រឹងប្រែងធ្វើការស្ទើរតែមួយជីវិតទៅហើយដើម្បីគ្រួសារ ពេលខ្លះអាចនឹងភ្លេចគិតគូរការសប្បាយផ្ទាល់ខ្លួនលើចំនុចទាំងនេះក៏ថាបាន។
៤. ថ្នាំបំប៉នសុខភាព
ក្រៅពីការជួយសម្រាលកម្លាំង និង ថែទាំសុខភាពខាងផ្លូវចិត្ត ផ្លូវអារម្មណ៏ហើយនោះ អ្នកក៏អាចងាកមកចាប់អារម្មណ៏បំប៉នភាពរឹងមាំខាងផ្នែករាងកាយរបស់ពួកគាត់វិញម្ដង។ ធម្មតាទេ មនុស្សយើងពេលដែលមានអាយុកាន់តែច្រើនហើយសុខភាពច្បាស់ជាមិនល្អពេញបរិបូរណ៌ដូចពេលនៅក្មេងនោះទេ ហេតុនេះហើយការគិតគូរដល់ចំនុចនេះអាចនឹងជាអំណោយដ៏សក្តិសមបំផុតសម្រាប់ពួកគាត់៕