វិបសាយតៃវ៉ាន់លើកតារា K-Pop ល្បី៥រូបថា កត្តញ្ញូហ៊ានចំណាយលុយច្រើនសម្រាប់គ្រួសារ
- 2021-10-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយតៃវ៉ាន់លើកតារា K-Pop ល្បី៥រូបថា កត្តញ្ញូហ៊ានចំណាយលុយច្រើនសម្រាប់គ្រួសារ
ចន្លោះមិនឃើញ
បណ្ដាញផ្សព្វផ្សាយចិន PopDaily បានលើកយកឈ្មោះតារា K-Pop ដែលសុទ្ធតែជាកូនកត្តញ្ញូ ហ៊ានចំណាយលុយដ៏ច្រើនទៅលើកាដូ សម្រាប់គ្រួសាររបស់ពួកគេរៀងៗខ្លួន។
១. Jin (BTS)
កាលពីទិវាមាតាបិតារបស់កូរ៉េ នៅឆ្នាំ ២០២០ Jin បានទិញ Apartment មួយកន្លែងជូនឪពុកម្ដាយរបស់ខ្លួន ក្នុងតម្លៃ ៣,៤លានដុល្លារ។ Apartment មួយនេះដែរស្ថិតនៅ Hannam The Hill គឺជាកន្លែងដែលគេស្គាល់ច្បាស់ថាជាតំបន់ថ្លៃជាងគេ ឬអាចនិយាយបានថាជាតំបន់អភិជន។ មិនត្រឹមតែប៉ុណ្ណោះ Jin ក៏បានជូនភាគហ៊ុនរបស់ខ្លួនទៅឲ្យប៉ាម៉ាក់ដែរ។ យោងតាមការបញ្ជាក់ពេលនេះ Jin ពិតជាកូនកត្តញ្ញូពិតៗ។
២. Kyuhyun (Super Junior)
លោកធ្លាប់ចំណាយលុយ ៧,៣លានដុល្លារ ទិញកាដូអស្ចារ្យសម្រាប់គ្រួសារ ចង់ដឹងថាជាអ្វីទេ? នោះគឺលោកបានទិញអគារកម្ពស់ ៨ជាន់មួយកន្លែងនៅ Myeongdong។ សព្វថ្ងៃអគារនេះមានឈ្មោះថា MOM House (Music of Mountain House) កាន់កាប់ដោយ Kyuhyun និងគ្រួសារ និងត្រូវបានដើកដំណើរការជាផ្ទះស្នាក់ និងជាហាងកាហ្វេដែលពេញទៅដោយរូបថត និងវត្ថុអនុស្សាវរីយ៍របស់ Kyuhyun។
៣. Eunhyuk (Super Junior)
នេះក៏ជាតារាប្រុសដែលកត្តញ្ញូណាស់ដែរ ចំពោះអ្នកមានគុណ។ Eunhyuk បានទិញផ្ទះមួយកន្លែងសម្រាប់គ្រួសារនៅ Geumcheon-Gu ក្រុងសេអ៊ូល។ នេះជាកាដូដ៏មានតម្លៃ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា Eunhyuk ធំដឹងក្ដីក្នុងគ្រួសារក្រីក្រ ហើយរស់នៅផ្ទះតូច មានតែបន្ទប់ទឹកមួយប៉ុណ្ណោះ។ ពេលនេះលោកមានសមត្ថភាពរកចំណូលបានច្រើន ដូច្នេះអ្នកដែលលោកដឹងគុណ និងតបស្នងមុនគេ ច្បាស់ណាស់គឺជាឪពុកម្ដាយ។
៤. G-Dragin (BIGBANG)
កាដូរបស់តារាប្រុសរូបនេះពេលនេះមិនមែនសម្រាប់ប៉ាម៉ាក់ទេ គឺសម្រាប់បងថ្លៃ។ ក្នុងឆ្នាំ ២០២០ បងស្រីរបស់ GD បានរៀបការ ហើយក៏ជាពេលគ្រួសារស្វាគមន៍សមាជិកថ្មីដែរ គឺបងថ្លៃរបស់ GD។ ដូច្នេះកាលពីថ្ងៃខួបកំណើតរបស់បង លោកក៏បានទិញកង់អេឡិចត្រូនិក ដែលជាការច្នៃម៉ូដដោយ Brand របស់លោកផ្ទាល់គឺ PEACEMINUESONE។
៥. Suzy
នាងជាតារាស្រីតែមួយគត់ ដែលត្រូវបាន វិបសាយ PopDaily លើកយកមកបង្ហាញ ដោយសារនាងចំណាយលុយ ៣,៧លានដុល្លារ ដើម្បីទិញផ្ទះជូនឪពុកម្ដាយ។ នៅមានកាដូមួយទៀត នាងក៏បានសន្សំលុយទិញរថយន្តទំនើបសម្រាប់អ្នកមានគុណមួយគ្រឿងដែរ។ មិនទាន់អស់ទេ ព្រោះថា Suzy ថែមទាងបានទិញហាងកាហ្វេមួយកន្លែងសម្រាប់ឲ្យឪពុកម្ដាយកាន់កាប់ ម្យ៉ាងក៏ដោយសារនាងចង់សម្រេចក្ដីបំណងរបស់ម្ដាយនាង ដែលចង់បើកហាងកាហ្វេមួយកន្លែង ៕