Benzema ​និង Mbappe ​ជួយ​បារាំង​លើក​ពាន Nations League ​

  • 2021-10-11 01:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​លើក​ពាន​រង្វាន់ UEFA Nations League ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​ក្នុង​លទ្ធផល ​២-១។

​គោជល់​អេស្ប៉ាញ​​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម​បារាំង​មុន ​ដោយ​ខ្សែប្រយុទ្ធ Mikel Oyarzabal ​នៅ​នាទី​៦៤។ ​តែ​២​នាទី​បន្ទាប់​មក Karim Benzema ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ឱ្យ​បារាំង​បាន​ភ្លាម​ៗ​តែ​ម្ដង។ ​ឈាន​ដល់​នាទី​៨០ ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ក៏​បន្ថែម​គ្រាប់​បាល់​ទី​២​ឱ្យ​បារាំង​បាន​ទៀត ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

​នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​អន្ដរជាតិ​លើក​ទី​៧​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ​និង​ជា​ពាន​លើក​ទី​១​នៃ UEFA Nations League ​។ ​ម្ចាស់​ជើង​ឯក World Cup 2018 ​រូប​នេះ ​ក៏​នឹង​បន្ដ​ភារកិច្ច​របស់​ខ្លួន​ថែម​ទៀត ​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ World Cup 2022 ​ខាង​មុខ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី