តស៊ូណាស់! ទម្រាំបានគ្រងមកុដ Miss Grand Cambodia 2021 សុតធីតា ចំណាយពេល៦ឆ្នាំ

  • 2021-10-11 03:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 គឺកញ្ញា ប៉ូគឹមថេង សុតធីតា បានចំណាយពេល៦ឆ្នាំ ជាមួយភាពជូរចត់ លំបាក តស៊ូ ដែលនាងមិនដែលបោះបង់ រហូតនាងទទួលបានតំណែងមួយនេះ យ៉ាងស័ក្តិសម ដែលធ្វើឲ្យមហាជនសរសើរគ្រប់ៗគ្នា ពីសមត្ថភាព ភាពឆ្លាតវៃ និងសម្រស់ដ៏ស្រស់សោភារបស់នាង ។

ពេលថ្មីៗនេះ បវរកញ្ញា Miss Grand Cambodia 2021 បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក៏ដូចជាការតស៊ូរយៈពេល៦ឆ្នាំ ទម្រាំក្លាយជាបវរកញ្ញានេះ នៅលើគណនីហ្វេសប៊ុករបស់នាង ដោយក្នុងនោះនាងបានបញ្ជាក់ថា នៅទីបំផុតការតស៊ូរបស់នាងរយៈពេល ៦ឆ្នាំមកនេះ ធ្វើឲ្យនាងទទួលបានជោគជ័យ។

ប៉ូគឹមថេង សុតធីតា បានបន្តថា មកុដដែលនៅលើក្បាលរបស់នាងនាពេលនេះ គឺបញ្ជាក់ពីការតស៊ូ ព្យាយាម ដែលនាងមិនដែលគិតថា បោះបង់វាចោលនោះទេ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺកម្លាំងចិត្តពីពុកម៉ែបងប្អូន និង Fan ទាំងអស់ដែលស្រលាញ់នាង។​ ធីតាពិតជារំភើបរកពាក្យអ្វីមកនិយាយមិនបាននោះទេ ពេលដែលនាងទទួលបានជ័យជម្នះមួយនេះ ។

បវរកញ្ញា Miss Grand Cambodia 2021 ក៏បានបន្ថែមទៀតថា នាងនឹងសន្យាប្រើប្រាស់តំណែងមួយនេះដែលនាងបានទទួល ធ្វើវាឲ្យស័ក្តិសមទៅនឹងកិត្តិយសជាបវរកញ្ញាតំណាងប្រទេសកម្ពុជាតទៅថ្ងៃមុខ។

ចំពោះតំណែងរបស់នាងពេលនេះ បានធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តនាងយ៉ាងខ្លាំង ដោយអ្នកខ្លះថា នាងពិតជាសមនឹងតំណែងនេះខ្លាំងណាស់ ឯអ្នកខ្លះទៀតជូនពរនាងឲ្យជោគជ័យសំណាងល្អនៅលើឆាកអន្តរជាតិនាពេលខាងមុខ៕

អត្ថបទ៖ Tep Sovannmoly