លោក ញាន ផល្លឹក បង្ហាញស្នាដៃជាថ្មីពីរថយន្តអគ្គិសនី ២២កៅអី ធ្វើដោយដៃផ្ទាល់

  • 2021-10-11 04:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ស្ងាត់​មួយរយ:​ពី​វត្តមាន​រថយន្ត​អគ្គិសនី​ខ្មែរ តែ​ថ្មី​ៗ​នេះ​លោក ញាន ផល្លឹក ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អ្នក​ផលិត​ឡាន​អគ្គិសនី​អង្គរ របស់​ខ្មែរ​​បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ជា​មួយ​ការ​ផលិត​ឡាន​​អគ្គិសនី ម៉ូតូអគ្គិសនី កង់បីអគ្គិសនី នៅលើ​បណ្ដាញ​សង្គម​ជា​ញឹកញាប់។

លោក ញាន ផល្លឹក

ហើយ​ថ្មីនេះ​ដែរ​លោក ញាន ផល្លឹក ក៏​បាន​បង្ហាញ ​វីដឹអូ​ខ្លី​មួយ​ពី​ការ​ដំឡើង​ផ្លិតទឹកថ្មីដាក់ចូលឡានក្រុង​ធ្វើថ្មី​ដំបូង ដែល​ប្រើ​ប្រាស់​ថា​មពល​អគ្គិសនី​ និងសូឡា​ ១០០% និង​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់។ លើស​ពី​នេះ​លោក​ក៏​បាន​បង្ហើប​ដំណឹង​ថា​​នឹង​ចាប់​ផ្តើម​ផលិតកង់បីបរិស្ថា ស៊េរី​ឆ្នាំ២០២២ ប្រើ​អគ្គិសនី និង​សូឡា ឆាប់ៗនេះ។

រថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ(Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់ ៧២វ៉ុល)។ រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣ ។

គំរូកង់បីបរិស្ថាន ស៊េរីឆ្នាំ២០២២ (រូបភាព Angkor Car)

គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ៕

ម៉ូតូអគ្គិសនី
រថយន្តខ្នាតធំ (ឡានក្រុង) ស៊េរីមុន

អត្ថបទ៖ ម៉េងងី