មានដឹងអត់? ហុងដា BeAT ស៊េរីថ្មី បានដាក់លក់ជាផ្លូវការហើយ

  • 2021-10-11 04:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិច តែងតែគិតគូរពីតម្រូវការ និងយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូច​នេះបានព្យាយាមរកអ្វីដែលថ្មីសម្រាប់អតិថិជនជានិច្ច។ ដូចដែលគ្រប់គ្នាបានដឹងហើយ ​ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា ហើយក៏ទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិត និងតំឡើងម៉ូតូ​ម៉ាកហុងដា​។ ដោយមើលឃើញពីសន្ទុះតម្រូវការរបស់យុវវ័យ នៅ​​ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេច​​ដាក់លក់ជាផ្លូវការម៉ូតូម៉ាក ហុងដា BeAT ស៊េរីថ្មី​។

សម្រាប់ម៉ូតូ ហុងដា BeAT ស៊េរីថ្មី នេះដែល ក្រុមហ៊ុនបានធ្វើវាឡើង ក្រោមគំនិតច្នៃប្រឌិត #NEW_HONDA_BeAT_Be_So_Bold ដែល​គំនិត​នេះ​បានបង្ហាញពីភាពលេចធ្លោ ទាន់សម័យ​របស់​យុវវ័យផ្សារភ្ជាប់ជាមួយ ម៉ូតូហុងដា BeAT ស៊េរីថ្មី​ដែល​ធ្វើឲ្យអតិថិជនកាន់តែមានភាពជឿជាក់​។ រូបរាង​តូចច្រឡឹងបែប Compact Sport A.T ជាមួយ​តែមថ្មី កាន់តែរស់រវើក ស្ទាយបែប Sporty Metro រំលេចនូវ តែម BeAT ពីរស្រទាប់ បង្កើនភាពស្ព័រ កន្រ្តាក់យកបេះដូងយុវវ័យ កម្លាំងម៉ាស៊ីន110cc ប្រើប្រព័ន្ធប៊ិច PGM-FI ធ្វើឲ្យការធ្វើដំណើរកាន់តែស្រួចស្រាវ ​ ត្រៀមខ្លួនហើយឬនៅក្នុងការបង្អួតភាពលេចធ្លោដ៏រស់រវើក របស់អ្នកទៅកាន់ពិភពសម័យថ្មីជាមួយ ហុងដា BeAT!

ចង្កៀងមុខថ្មី បំពាក់អំពូល LED ដ៏ទំនើបជំនាន់ចុងក្រោយ ភ្លឺច្បាស់ល្អគ្រប់ស្ថានភាពផ្លូវ
  • កុងទ័ររចនាបែប SEMI DIGITAL​ ជាមួយ ECO INDICATOR ដែលមានមុខងារផ្ដល់ដំណឹងប្រសិនបើអ្នកបើកបរ ល្បឿនថេរដើម្បី​ បង្ហាញពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ

  • អស់បារម្ភពីការសាកថ្ម ជាមួយ ហុងដា BeAT ដែលបំពាក់នូវប្រព័ន្ធសាកថ្ម AC SOCKET កាន់តែទំនើបរក្សាទំនាក់ទំនងបានគ្រប់ពេលវេលា

  • កុងតាក់សោរសុវត្ថិភាព បំពាក់សន្ទះការពារ ជាមួយប៊ូតុងបើក U-BOX បង្កើនសុវត្ថិភាពទ្វេដង

  • ឃ្លុបធំ ទំហំ12លីត្រ ដែលអាចដាក់សម្ភារបានច្រើនតាមតម្រូវការ

  • ចង្កៀងក្រោយរចនាបែប Sport ជាមួយអំពូល LED ភ្លឺច្បាស់ល្អប្រកបដោយសុវត្ថិភាព

  • កាំបន្ទះរចនាបែបស្ព័រ ជាប្រភេទកង់គ្មានពោះវៀន ធន់នឹងការប្រើប្រាស់ ទាន់សម័យសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី

អ្វីដែលធ្វើ​ឲ្យ​កា​ន់តែពិសេសនោះ​គឺតួត្រូវបានអភិវឌ្ឍឡើងជំនាន់ចុងក្រោយ (eSAF) តាមស្តង់ដាររបស់ ហុងដា ធ្វើឲ្យកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។ ហុងដា BeAT ស៊េរីថ្មីផ្តល់ជាជម្រើសដល់យុវវ័យសម័យថ្មីមាន ៤ ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ ស ពណ៌ ខៀវ ពណ៌ ក្រហម និង ពណ៌ខ្មៅ។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ៖ www.ncxhonda.com