ឈីប​តូច​ញ៉េប​​ប៉ុន​ក្រចក​ដៃ ​IBM ​នឹងធ្វើឲ្យ​ទូរសព្ទ​ជំនាន់ក្រោយសាក​ភ្លើង​ម្ដង​​ប្រើ​ ៤ ថ្ងៃ​

  • 2021-10-11 04:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ​DARI`O GIL ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​ ​IBM ​បាន​ផ្តល់​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​សារព័ត៌មាន​លើក​​ឡើ​ង​​ថា​​ ​​ពេល​នេះ​ IBM ​កំពុង​បង្កើត​ប្រវត្តិសាស្រ្ត​ផលិត​បន្ទះ​ឈីប​​តូច​ជាង​គេ​បំផុត​​មាន​ទំហំ​ប៉ុន​ក្រចក​ដៃ (2nm Chips អានថា ណាណូម៉ែត្រ) ដែល​មាន​​សមត្ថភាព​ខ្ពស់​ជាង​ឈីប​ជំនាន់មុន​ៗ។​

លោក ដារីអូ ហ្គ្រីល ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ IBM

​លោក​បាន​រៀប​រាប់​ត្រួសៗ​​អំពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​ឈីប​តូច​នោះ​មាន ៤ សិន​​​ដោយ​លើក​យក​​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ ​ធ្វើ​ជា​ឧទាហរណ៍​មុន​គេ​។ ​លោក​ថា ​បើ​ធៀប​នឹង​ឈីប​បច្ចប្បន្ន​(7nm Chips)​ ស្មាតហ្វូន​អាច​រក្សា​កម្លាំង​ថ្ម​បាន​តែ​ ២៥% ​ជួយ​ទៅ​លើ​​ប្រព័ន្ធ​ដំណើរការ ​តែ​​ដល់​ជំនាន់ 2nm Chips ​វា​អាច​ជួយ​រក្សា​កម្លាំង​បាន​ដល់ ៧៥% **​មាន​ន័យ​ថា ​បើ​អ្នក​យក​ទូរសព្ទ​ទៅ​សាក​ភ្លើង​ម្ដង​ប្រើបាន ៤ ​ថ្ងៃ​ឯណោះ​។**

ឈីបតូចជាងគេ 2nm

​ឥឡូវ​​នេះ IBM កំពុង​សម្រុក​លើ​សង្វាក់​ផលិតកម្ម​នៃ​ការ​​ផលិត​បន្ទះឈីប 7nm, 5nm, 3nm ​តែ​ឈីប​តូច​ជាង​គេ 2nm ​អាច​នឹង​ចូល​រោងចក្រ​អំឡុង​ឆ្នាំ​ ២០២៤-២០២៥ នាប៉ុន្មាន​ឆ្នាំ​ខាង​​មុខ​នេះ​រួម​ទាំង​ការ​បង្កើន​សមត្ថភាព​ពិសេស​ផ្សេង​ទៀត​ទៅ​លើ​វា។

អ្នកជំនាញ IBM កំពុង​ត្រួតពិនិត្យឈីប 5nm នៅរោងចក្រ​

​លើស​ពី​នេះ​ទៀត ​វា​ក៏​អាច​នឹង​ក្លាយជា​ឧបករណ៍​ជំនួយ​ស្ទើរ​តែ​គ្រប់​វិស័យ​មិនថា ​ផ្នែក​វេជ្ជសាស្រ្ត ​ឬ​ផ្នែក​អវកាស​ ជា​ដើម​។ បន្ទះឈីបជំនាន់ចុងក្រោយនេះ ​​ក៏​អាច​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​លើ ​រថយន្ត​បើក​ស្វ័យ​ប្រវត្តិ​ ធ្វើការកាន់​តែ​សុក្រឹតច្បាស់លាស់ជាង​មុន​​ ឬអាចប្រើ​ប្រាស់​​ទៅ​លើ​ឧបករណ៍​ Smart Home ឲ្យ​វា​កាន់​តែ​ឆ្លាតខ្លាំង​ថែម​មួយ​កម្រិត​ទៀត​ដែលអាច​ការពារ​សុវត្ថិភាព​ម្ចាស់​ផ្ទះ​បាន​។​ ​

ឈីប 2nm ដែល​នឹងអាច​ចូល​ទៅ​វិស័យ​៤​នេះ​

​IBM ​ដែល​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ឮ​ជា​ច្រើន​ឆ្នាំ​នោះ មាន​ឯកទេស​ផលិតទាំង​ផ្នែក​រឹង(Hardware)​ និង​ផ្នែក​ទន់ (Sofware) ​ដ៏​ល្បី​ល្បាញ​ក្នុង​ពិភព​បច្ចេកវិទ្យា​។

មក​ទល់​ពេល​នេះ​​ ពួក​គេ​ក៏​​បាន​នឹង​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូផលិតបន្ទះឈីប ជា​ច្រើន​ដូច​ជា​ ​Intel ​និង Samsung ​ចុះ​កិច្ច​ព្រម​ព្រៀង​រយៈពេល​វែង​រួចរាល់ហើយក្នុងការផលិតឈីបជំនាន់ចុងក្រោយបង្អស់ផ្គត់ផ្គង់ដល់សហគ្រាសផលិតស្មាតហ្វូននានា៕

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី