បុរីសុវណ្ណភូមិ និងធនាគារ ហ្វីលីព ចុះហត្ថលេខាភាពជាដៃគូរ ផ្ដល់កម្ចីទិញផ្ទះរហូតដល់ ៨៥% អត្រាការប្រាក់សមរម្យបំផុត
- 2021-10-11 08:01:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរីសុវណ្ណភូមិ និងធនាគារ ហ្វីលីព ចុះហត្ថលេខាភាពជាដៃគូរ ផ្ដល់កម្ចីទិញផ្ទះរហូតដល់ ៨៥% អត្រាការប្រាក់សមរម្យបំផុត
ចន្លោះមិនឃើញ
បុរីសុវណ្ណភូមិ បានបន្តជំហានរបស់ខ្លួនទៅមុខមួយជំហានទៀតហើយ ដែលនឹងផ្ដល់ភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួន ដែលតែងតែគាំទ្រ និងជឿជាក់លើគម្រោងអភិវឌ្ឍរបស់ខ្លួន ។ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះ បុរីសុវណ្ណភូមិ និងធនាគារ ហ្វីលីព ភីអិលស៊ី បានធ្វើពិធីចុះហត្ថលេខាភាពជាដៃគូរ ក្នុងកិច្ចសហប្រតិបត្តិការ លើការផ្តល់ឥណទានគេហដ្ឋាន ឆ្លាតវៃ ជូនអតិថិជន។
ពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងយ៉ាងឱឡារឹកនៅ Hyatt Regency Phnom Penh ក្រោមអធិបតីភាពរបស់លោក សៅ សុខនី ជាអគ្គនាយក បុរីសុវណ្ណភូមិ និង លោក ចាន់ ម៉ាច ជាអគ្គនាយកធនាគារ ហ្វីលីព ភីអិលស៊ី ។ ក្នុងកិច្ចសហប្រតិបត្តិការនេះធនាគារ ហ្វីលីព ភីអិលស៊ី និង បុរី សុវណ្ណភូមិ បានរួមគ្នាជាដៃគូរយ៉ាងពិសេស លើការផ្តល់ជូននូវឥណទានគេហដ្ឋានសម្រាប់អតិថជន រហូតដល់ ៨៥% និងអាចរំលស់ហូតដល់ ២៥ឆ្នាំ ជាមួយនឹងការប្រាក់ត្រឹមតែ ៨%តែប៉ុណ្ណោះ។
ភាពជាដៃគូររវាង បុរីសុវណ្ណភូមិ និងធនាគារ ហ្វីលីព នឹងផ្ដល់លក្ខខណ្ឌកាន់តែងាយស្រួលជូលដល់អតិថិជនគ្រប់រូប សម្រាប់ជ្រើសរើស និងពិចារណាលើការបង់រំលស់ផ្ទះដោយគ្មានការព្រួយបារម្ភខ្វះលទ្ធភាព និងថែមទាំងមានរយៈពេលយូរកាត់បន្ថយនូវហានិភ័យលើការបង់ប្រាក់ មានភាពកក់ក្ដៅ។
បន្ថែមលើពីនេះទៀត ស្ថិតក្នុងឱកាសពិសេសនេះ លោក សៅ សុខនី អគ្គនាយកបុរី សុវណ្ណភូមិ បានប្រកាសប្រាប់ក្នុងពិធីថា៖ “ឆ្លៀតក្នុងឱកាសនេះ សូមជម្រាបជូនពីគម្រោងថ្មីមួយដែរជឿរជាក់ថាអស់លោក លោកស្រីនឹងមានការភ្ញាក់ផ្អើល និងពេញចិត្ត ក៏ដូចជាអតិថជនគោលដៅរបស់បុរីសុវណ្ណភូមិ ដែលមិនធ្លាប់គិតថាមាន ហើយឥឡូវនេះបានបានមកដល់ប្រទេសកម្ពុជា តាមរយៈ បុរីសុវណ្ណភូមិ នេះគឺ គម្រោង The Lakes” ។ តាមការបង្ហើបត្រួសៗ គម្រោង "The Lakes" នេះ គឺជាផ្ទះដែលសង់យ៉ាងពិសេសនៅក្បែរមាត់ទឹក ជាលំនៅដ្ឋានដ៏ពិសិដ្ឋអស្ចារ្យបំផុត ។ ដូច្នេះសូមរង់ចាំមើលទាំងអស់គ្នា តើគម្រោងនេះនឹងចេញប្រកាសលក់ជាផ្លូវការនៅពេលណា។
គួរឱ្យដឹងដែរថាបុរីសុវណ្ណភូមិ កំពុងដំណើរការសង់ផ្ទះល្វែងពាណិជ្ជកម្ម, វីឡាទោល Deluxe A, វីឡាទោល Deluxe B, វីឡាទោល Suite, វីឡាទោល Deluxe BX, វីឡាទោល Deluxe C,Deluxe D និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត លើទំហំដី ៣០ហិកតា ស្ថិតក្នុងភូមិជ្រែ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (ស្ថិតនៅជាប់ជាមួយធនាគា Aceleda លើផ្លូវ ២៦១ ដែរជាផ្លូវរដ្ឋទំហំ៤០ម៉ែត្រ ពីតំបន់ទីក្រុងរណប OCIC , តំបន់លីយ៉ុងផាត់ ស្របតាមផ្លូវ៦A ដែលជាតំបន់មានការអភិវឌ្ឍន៏ លំនៅដ្ឋានប្រណិតជាច្រើនគម្រោង ។
លំនៅដ្ឋាននៅក្នុងបុរីសុវណ្ណភូមិ មានច្រើនម៉ូដ ច្រើនជម្រើស មានទំហំផ្ទះគ្រប់ប្រភេទ ចាប់ពី ២ បន្ទប់ ៣បន្ទប់ ៥បន្ទប់ រីឯតម្លៃវិញធានាថាសមរម្យចាប់ពីត្រឹមជាង ៤ម៉ឺនដុល្លារក៏មាន ២០ម៉ឺនដុល្លារក៏មានដែរ ទោះមានប្រាក់ចំណូលមធ្យមក៏អ្នកមិនមានការព្រួយបារម្ភលើការទិញផ្ដាច់ ឬបង់រំលស់នោះទេ ៕
សូមទស្សនាវីដេអូអំពីគម្រោង"The Lakes"៖
ចង់ច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់ ៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ
សម្រាប់ព័ត៌មានលម្អិត៖
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi៕