បើកឆាកចូលរៀនថ្ងៃដំបូង ក្រោយត្រឡប់ពីភ្ជុំវិញ រកឃើញសិស្ស និងគ្រូច្រើននាក់ឆ្លងកូវីដ

  • 2021-10-11 09:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សនិងគ្រូ ២៦នាក់ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានរកឃើញថា បានឆ្លងវីរុសកូវីដ១៩ នៅថ្ងៃចូលរៀនដំបូង ក្រោយពីឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ។ នេះបើតាមការឱ្យដឹងពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ថ្លែងប្រាប់សារព័ត៌មាន កម្ពុជាថ្មី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើតេស្តរកកូវីដ១៩ លើគ្រូ និងសិស្សចំនួន ៣,៦៧១នាក់ នៅតាមសាលាកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ២៥សាលា។ ជាលទ្ធផលរកឃើញគ្រូ ៤នាក់ និង សិស្ស ២២នាក់ នៅតាមសាលាចំនួន៥ បានឆ្លងជំងឺកូវីដ-១៩។

គ្រូ និងសិស្សដែលវិជ្ជមានត្រូវបានបញ្ជូនទៅព្យាបាល ដោយការធ្វើតេស្តរកមេរោគកូវីដ នៅតាមសលា ក្នុងខេត្ត ព្រះសីហនុនៅមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺបន្តរហូតដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១។ ដូច្នេះ លទ្ធផលនឹងដឹងជាបន្តបន្ទាប់ទៀត នៅពេលការធ្វើតេស្តបានបញ្ចប់រួចរាល់រយៈពេល ៣ថ្ងៃ៕

ប្រភព ៖ កម្ពុជាថ្មី