គាំទ្រពេញទំហឹង ចាប់ពីពេលនេះបញ្ឈប់ការលក់គ្រឿងសមុទ្រ តាមផ្លូវជាប់សាលាភូមិន្ទទៅស្តុបត្រឡោកបែក លែងស្ទះហើយ

  • 2021-10-12 04:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជាការពារខណ្ឌទួលគោក បន្តចុះរៀបចំសណ្តាប់ធ្នាប់ និងលប់បំបាត់កន្លែងទម្លាក់ និងលក់គ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវ ៥៩៨ ជាប់របងសាកលវិទ្យាល័យភូមិន្ទភូមិភ្នំពេញតទៅទៀត។ នេះបើតាមការផ្សាយរបស់លោកចាន់ បណ្ឌិតអភិបាលរងខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

អាជ្ញាធរខណ្ឌបានរៀបចំ និងឲ្យរុះរើចេញនូវម៉ូតូ រ៉ឺម៉ក និងតូបតូចៗណា ដែលដាក់លក់លើចិញ្ចើមផ្លូវ៥៩៨​បង្កជាផលប៉ះពាលដល់ការធ្វើចរាចរណ៍លើដងផ្លូវ ។ ក្រោយការរៀបចំនឹងហាមមិនឲ្យមានកន្លែងប្រមូលផ្ដុំឈប់ទម្លាក់និងលក់គ្រឿងសមុទ្រជាប់របងសាកលវិទ្យល័យតទៅទៀត ដោយសារកន្លងមកផ្លូវមួយខ្សែរនេះតែងតែកកស្ទះចរាចរណ៍ កន្លែងទម្លាកគ្រឿងសមុទ្រនេះធ្វើឲ្យមានខ្លិនស្អុយ និងបង្កផលប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពលើដងផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរជាច្រើនផងដែរ៕

អត្ថបទដោយ ៖ Su In