​ក្រោយ​កោះ​ហ្គាំ​នាំ​មុខ​១-០​ចូល​ក្នុង​បន្ទប់​ប្ដូរ​សំលៀក​បំពាក់ Honda ​ប្រើ​វិធីនេះ​ដើម្បី​វាយ​បក​​​​​

  • 2021-10-13 05:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​​កោះ​ហ្គាំ​ ២-១ កាល​ពី​​យប់មិញ​នេះ​​ ដែល​ពីរ​គ្រាប់​​របស់​កម្ពុជា​​ធ្វើ​​បាន​នៅ​វគ្គ​ទី​២​ ក្រោយ​ពេល​កោះ​ហ្គាំ​នាំ​មុខ​១​-០​នៅ​វគ្គ​ទី​១។ តែ​ក្រោយ​ពេល​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​នៅ​​វគ្គ​ទី១​​​លោក Keisuke Honda ​អ្នក​ចាត់​ការ​ក្រុម​កម្ពុជា​បាន​​ប្រើ​​​​ល្បិច​នេះ​ដើម្បី​វាយ​យក​ឈ្នះ​វិញ​ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៃ​ព្រឹត្តិការណ៍  AFC Asian Cup China 2023 Qualifiers ។

រូប FFC

​កែន ច័ន្ទ​សុភ័ក្ត្រ ​ខ្សែ​ការពារ​ជម្រើស​​ជាតិ​កម្ពុជា​​ដែល​​បាន​បង្ហាញ​ខ្លួន​​ដែរ​​ក្នុង​ការ​ប្រកួត​នោះ​បាន​និយាយថា «គ្រូ​គាត់ឲ្យ​រៀប​ចំ​លេង ​ប៉ះ​ពី​ក្រោម​កុំ​​ប្រញាប់​អី​ព្រោះ​អី​កោះហ្គាំ​ បន្ទាប់​ពី​តង់​ទី​មួយ​ហេីយ គឺ​ពួក​គាត់ (កោះហ្គាំ​)ធ្លាក់​កំលាំង​ ព្រោះ​អី​តង់​ទីមួយ​ ខាង​គាត់​ (កោះហ្គាំ​)​ធ្វេី​ខ្លាំង​មក​លេី​ពួក​យេីង»។

រំលឹក​ថា ក្រុម​គោ​ព្រៃ​កម្ពុជា​ បាន​ឡើងទៅ​​កាន់​ជុំ​ទី​៣​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​កោះ​ហ្គាំ​ទាំង​២​ជើង​ដោយ​​គ្រាប់​បាល់​សរុប ៣-១ ​ដែ​ល​យប់មិញ​នេះ​ពីរ​គ្រាប់​របស់​កម្ពុជា​ធ្វើ​បាន​ដោយ​ សុះ ស៊ូ​ហាណា នៅ​វគ្គ​នាទី​ទី​៤៩ និង កែវ សុខផេង​នៅ​នាទី​ទី​៥៥​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម