[Podcast] ស្តាប់គន្លឹះល្អៗពីលោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា ម្ចាស់ក្រុមហ៊ុនទេសចណ៍ Sofiya Travel & Tour និងកំពុងទទួលការគាំទ្រពីអាជីវកម្មថ្មីផ្សារកសិផលធម្មជាតិក្នុងស្រុក

  • 2021-10-13 08:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​ដល់​សប្ដាហ៍ទី12 ពី​កម្មវិធី Starting Up ប្រិយមិត្ត​កាន់​តែ​ទទួល​បាន​គន្លឹះ​ល្អៗ​ពី​ម្ចាស់​អាជីវកម្មដែល​កំពុង​ជោគជ័យ​ក្នុង​សម័យ​កូវីដ១៩ នេះ។ សប្ដាហ៍​នេះ​ប្រិយមិត្ត Podcast នឹង​បាន​ចាប់​យក​គន្លឹះ​ពី​លោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា ដែល​ជា​ម្ចាស់ក្រុមហ៊ុនទេសចណ៍ Sofiya Travel & Tour និង​ជាម្ចាស់អាជីវកម្មថ្មី​មួយមាន​ឈ្មោះ​ថា OPHIYA STORE ជាហាង​លក់​បន្លែ ផ្លែឈើ​សុវត្ថិភាព ឬឈ្មោះផ្លូវការ ផ្សារកសិផលធម្មជាតិក្នុងស្រុក។

ដែល​នៅ​ក្នុង​កម្មវិធី Starting Up សប្ដាហ៍ថ្មីលោកស្រីឧកញ្ញា ស្រ៊ាត មុំសុភា នឹង​ឆ្លើយសំណួរជាច្រើន​ពីអ្នកសម្របសម្រួលកម្មវិធី គឺលោក ជី សិលា រួន​ជា​មួយ​លោក ថោ ចាន់​រិទ្ធ និង​ក្រៅពីឆ្លើយសំណួរ​ លោកស្រី ក៏​បង្ហាញ​ពី​ជីវប្រវត្តិ​មុន​ពេល​ចាប់​ផ្ដើម​អាជី​វកម្ម បញ្ហាជួប​ប្រទះ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ​រក​ផ្លូវ​ទទួល​បាន​ជោគ​ជ័យ​រហូត​ដល់បច្ចុប្បន្ន៕

ចង់ដឹងច្បាស់ សូមស្ដាប់កម្មវិធី Starting Up សប្ដាហ៍ទី12 ទាំងស្រុង ដូចខាងក្រោមនេះ៖ Listen to "ការចែករំលែកនូវគន្លឹះអាជីវកម្មសំខាន់ៗពី លោកស្រី ស្រ៊ាត មុំសុភា អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍ សូហ្វីយ៉ា | Starting Up EP12" on Spreaker.

អត្ថបទ៖ ម៉េងងី