តើពិតទេ? ករណីគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញរវាងរថភ្លើង និងរថយន្ត នគរបាលបែរជាឃាត់ខ្លួនអ្នកបើករថភ្លើង?

  • 2021-10-13 09:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងអ្នកបើកបររថយន្តម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្តបុកជាមួយរថភ្លើង ស្របពេលដែលរថភ្លើងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅព្រឹកមិញនេះ ស្រាប់តែនៅមុននេះបន្តិចភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកដោយមានការចែករំលែកតៗគ្នាជាច្រើន ថានគរបាលចរាចរណ៍ឃាត់ខ្លួនអ្នកបើករថភ្លើងបុកឡានតូរីសកាលពីព្រឹកនេះដើម្បីដោះស្រាយគ្នារតាមផ្លូវច្បប់ទៅវិញ។

បច្ចុប្បន្នចំពោះករណីនេះ យើងនៅមិនទាន់កំណត់បាននៅឡើយទេថា តើភាគីខាងណាជាអ្នកបង្កហេតុ។ យ៉ាងណាមិញអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះអ្នកបើកបររថត្រូវបាន នគរបាលចរាចរណ៍ឃាត់ដើម្បីសួរនាំដោះស្រាយ អំពីហេតុការកើតឡើង។

សូមបញ្ជាក់ថា ករណីរគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថភ្លើង បានកើតឡើង នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

អត្ថបទដោយ៖ ស៊ូ អីន