Werner ជាគោលដៅថ្មីមួយទៀត ដែល Newcastle ចង់បាននៅខែមករា
- 2021-10-14 01:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Werner ជាគោលដៅថ្មីមួយទៀត ដែល Newcastle ចង់បាននៅខែមករា
ចន្លោះមិនឃើញ
ក្លឹបអ្នកមានថ្មី Newcastle ត្រូវបានគេរាយការណ៍ថាបានទាក់ទងជាមួយភ្នាក់ងារខ្សែប្រយុទ្ធ Timo Werner របស់ Chelsea បន្ទាប់ពីមានម្ចាស់ក្លឹបថ្មី។
Newcastle បានក្លាយជាក្លឹបអ្នកមានថ្មីមួយទៀតក្នុងពិភពលោក ក្រោយព្រះអង្គម្ចាស់ Mohammed bin Salman ទិញក្លឹបនេះក្នុងតម្លៃ៣០៥លានផោន ពីម្ចាស់ក្លឹបចាស់ Mike Ashley។ ពេលនេះក្លឹបរហស្សនាមសារិកាព្រៃកំពុងសម្លឹងមើលកីឡាករល្អៗនៅទីផ្សារដោះដូរកីឡាករខែមករាដើម្បីរៀបចំក្រុមឲ្យខ្លាំងជាងមុន។
ខ្សែប្រយុទ្ធ Werner បានក្លាយជាគោលដៅថ្មីមួយទៀត ដែល Newcastle កំពុងចង់បាន។ Chelsea បានទិញកីឡាករវ័យ២៥ឆ្នាំកាលពីខែ មិថុនា ឆ្នាំ ២០២០ ក្នុងតម្លៃខ្លួន៤៨លានផោន។ យ៉ាណាមិញ គេហាក់បង្ហាញទម្រង់លេងមិនបានល្អ ដូចកាលនៅលេងនៅ Leipzig សោះ។
ដោយសារការលេងមិនល្អនេះហើយ Chelsa បានសម្រេចចិត្តទិញ Romelu Lukaku ក្នុងតម្លៃខ្លួនកំណត់ត្រាក្លឹប៩៧,៥លានផោនកាលពីរដូវក្ដៅ ដើម្បីពង្រឹងតំបន់ប្រយុទ្ធ៕