ភាគបន្តចេញហើយ! អ្នកនាង ដេត ម៉ាលីណា នឹងបកស្រោមមុខមនុស្សម្នាក់ និងបញ្ចេញភស្តុតាងគ្រប់យ៉ាង ក្រោយចោទខ្លួន និងមិត្តជាសាហាយស្មន់នឹងគ្នា
- 2021-10-14 02:40:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគបន្តចេញហើយ! អ្នកនាង ដេត ម៉ាលីណា នឹងបកស្រោមមុខមនុស្សម្នាក់ និងបញ្ចេញភស្តុតាងគ្រប់យ៉ាង ក្រោយចោទខ្លួន និងមិត្តជាសាហាយស្មន់នឹងគ្នា
ចន្លោះមិនឃើញ
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ដោយរថយន្តទំនើប Rolls Royce ដែលត្រូវបានគេស្គាល់ថាម្ចាស់រថយន្ត១គ្រឿងនោះ គឺជាអ្នកនាង ដេត ម៉ាលីណា អតីតភរិយា លោកដួង ឆាយ ក៏មានការចេញផ្សាយនូវព័ត៌មានមួយចំនួនអំពីទំនាក់ទំនងរវាងអ្នកនាង និងមនុស្សប្រុសម្នាក់នៅក្នុងហេតុការណ៍ក្នុងយប់កើតហេតុ ថាអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្ត។
ការចេញផ្សាយព័ត៌មានមួយនេះបានធ្វើឱ្យភាគីទាំងសងខាង ទាំងលោក Samka Kit និងអ្នកនាង ដេត ម៉ាលីណា បានបង្ហាញអារម្មណ៌មិនពេញចិត្តជាខ្លាំងចំពោះអ្នកដែលបង្ករឿងដែលធ្វើឱ្យមានការយល់ច្រឡំមួយនេះឡើង។ ដោយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានស៊ែការបង្ហោះបកស្រាយរបស់លោក Samka Kit ដោយបញ្ជាក់ថា អ្នកនាងនឹងបកស្រោមមុខ បង្ហាញភ័ស្តុតាងគ្រប់យ៉ាងចំពោះអ្នកដែលបានចោទ និងគំរាមអ្នកនាង ដែលធ្វើឱ្យបងប្អូនមានការយល់ច្រឡំមកលើរូបអ្នកនាង និងមិត្ត។
មិនមែនតែអ្នកនាង ដេត ម៉ាលីណានោះទេ សូម្បីតែ លោក Samka Kit ដែលជាមិត្តរបស់អ្នកនាង ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងចេញមុខបកស្រាយភ្លាមៗ ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយលោកក៏បានបញ្ជាក់ដែរថា រូបលោក និងអ្នកនាង ដេត ម៉ាលីណា គឺជាមិត្តដែលរាប់អានគ្នាជាង ១០ឆ្នាំមកហើយ ថែមទាំងបានបកស្រាយបន្ថែមចំពោះរឿងដែលបានកើតឡើងក្នុងយប់កើតហេតុនោះផងដែរ។
យ៉ាងណាមិញ យើងនឹងរង់ចាំការបកស្រាយបន្ថែមរបស់អ្នកនាង ដេត ម៉ាលីណា ជាពិសេសចំពោះរឿងដែលអ្នកនាងថានឹងវែកមុខជនដែលបង្កបញ្ហារឿងឱ្យកាន់តែសុះសាយបែបនេះទៀតផង ៕