ខំមើលថែអ្នកមានគុណរាប់ឆ្នាំ ថ្ងៃនេះ ឪពុករបស់ ករុណា ពេជ្រ ស្លាប់ចោលកូនប្រុសទៅហើយ
- 2021-10-14 02:24:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំមើលថែអ្នកមានគុណរាប់ឆ្នាំ ថ្ងៃនេះ ឪពុករបស់ ករុណា ពេជ្រ ស្លាប់ចោលកូនប្រុសទៅហើយ
ចន្លោះមិនឃើញ
ឪពុករបស់លោក ករុណា ពេជ្រ ដែលមានជំងឺជាច្រើនឆ្នាំ ក្លាយជាមនុស្សរុក្ខជាតិនោះ នៅព្រឹកនេះ មានដំណឹងចេញមកថាលោកបានលាចាកលោកចោលកូនប្រុសទៅហើយ។
លោក ករុណា ពេជ្រ ខ្លួនឯងបានបញ្ជាក់ដំណឹងនេះនៅលើបណ្ដាញសង្គមរបស់លោក ជាទីដែលលោករមែងចែកចាយពីរឿងរ៉ាវពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន និងស្ថានភាពរបស់ឪពុក។ លោកបានសរសេរថា "ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូមប៉ា ទៅអោយសុខបើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…!”។
ប្រិយមិត្តជាច្រើនបានចូលមកសរសេរចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តលោក ករុណា ពេជ្រ ក្រោយគេឃើញតារាប្រុសរូបនេះ បានទួញសោកខ្លាំង។
កន្លងមកគេមើលឃើញថា លោក ករុណា ពេជ្រ បានបំពេញតួនាទីជាកូនដ៏ល្អមួយរូប ដែលតែងនៅកៀកកិតមើលថែឪពុកមិនទំរុនឡើយ ដោយប្រើពេលរយៈប្រមាណ៣ឆ្នាំមកហើយ។ ប៉ុន្តែទីបំផុត នៅតែមិនអាចរក្សាជីវិតអ្នកមានគុណបាន៕