ឆាប់ៗខាងមុខតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់ Pedri នឹងឡើងដល់៥០៩លានផោន
- 2021-10-14 03:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ៗខាងមុខតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់ Pedri នឹងឡើងដល់៥០៩លានផោន
ចន្លោះមិនឃើញ
ខ្សែបម្រើវ័យក្មេង Pedri គ្រោងនឹងបន្តកុងត្រាថ្មីជាមួយ Barcelona ដល់ឆ្នាំ២០២៦ ដែលមានតម្លៃទិញផ្ដាច់កុងត្រាដល់ទៅ៥០៩លានផោនឯណោះ។
កីឡាករវ័យ១៨ឆ្នាំដែលបង្ហាញខ្លួនបានជាង៥០ប្រកួតឲ្យ Barcelona នៅរដូវកាលដំបូងក្នុងឈុតធំកាលពីរដូវកាលមុន ត្រូវបានទាក់ទងផ្ទេរចេញពីក្លឹប ដោយសារតែកុងត្រារបស់គេនឹងអស់ពេលចប់រដូវកាលនេះ។ Barca ពេលនេះកំពុងជួបវិបត្តិកីឡាករសំខាន់ៗមួយចំនួនដូចជា Lionel Messi និង Antoime Griezmann ចាកចេញពីក្រុម ដោយសារតែក្លឹបជំពាក់លុយគេច្រើនពេក។
ប្រភពពី Goal បានឲ្យដឹងថា Barca ទទួលបានដំណឹងល្អ បន្ទាប់ពី Pedri បានប្រាប់ពួកគេថា គេនឹងប្ដេជ្ញាបន្តអាជីពនៅ Camp Nou ជាមួយកុងត្រាយូរអង្វែង។ កុងត្រាថ្មីមិនត្រឹមតែធ្វើឲ្យប្រាក់ឈ្នួលរបស់ Pedri កើនឡើងនោះទេ សូម្បីតែតម្លៃទិញផ្ដាច់កុងត្រា (Release Clause) ក៏ឡើងខ្ពស់ដែរដល់ទៅ៥០៩លានផោន។
ការដែល Barcelona គ្រោងតំឡើងតម្លៃទិញផ្ដាច់កុងត្រារបស់ Pedri ខ្ពស់បែបនេះដើម្បីបង្ការពីក្លឹបធំៗដូចជា Manchester City និង PSG ឆក់យកកីឡាកររបស់ពួកគេទៅ៕