ចង់ផ្ទុះឆាត ! ល្បីរឿងតារាចម្រៀង ហេង ពិទូ ឡើងជាឯកឧត្តមភ្លូកទឹកភ្លូកដី រហូតសមីខ្លួនចេញមុខបកស្រាយ

  • 2021-10-14 06:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងនៅផលិតកម្មសាន់ដេរ លោក ហេងពិទូ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញឈ្មោះលោក ត្រូវបានថ្នាក់ដឹកនាំ តែងតាំងជាអនុរដ្ឋលេខាធិកា នៃក្រសួងមហាផ្ទៃ ។

កាលពីពេលថ្មីៗនេះ មានភាពល្បីល្បាញមែនទែនដោយនៅក្នុងបណ្តាញសង្គម ជាពិសេសនៅលើ Tik Tok មានអ្នកអបអរសាទរ ដល់លោក ហេង ពិទូ យ៉ាងច្រើន បន្ទាប់ពីឃើញឈ្មោះរបស់លោក ត្រូវបានថ្នាក់ដឹកនាំ ចេញព្រះរាជក្រឹត្យតែងតាំងជាអនុរដ្ឋលេខាធិកា នៃក្រសួងមហាផ្ទៃ រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រ ឆាតទៅសួរលោកយ៉ាងច្រើនទៀតផង ។

ជុំវិញរឿងនេះ បន្ទាប់ពីមានការចែកចាយ ក៏ដូចជាអបអរសាទរ រឿងនេះក៏បានដឹងដល់ម្ចាស់សមីខ្លួននៃការឡើងតួនាទីស្ងាត់ៗបែបនេះ ស្រាប់តែ លោក ហេង ពិទូ បានបកស្រាយនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ទៅកាន់អ្នកគាំទ្រនឹងជូនពរលោកផងដែរថា «អរគុណសម្រាប់ការជូនពរខ្ញុំ តែខ្ញុំចង់ប្រាប់ថា មិនមែនជាខ្ញុំទេ ឈប់យល់ច្រឡំទៀតទៅ »

ទាំងនេះគឺជាលើកឡើងរបស់សមីខ្លួនដែលវាពិតជារឿងគាប់ជួនដែលមានឈ្មោះដូចគ្នាតែប៉ុណ្ណោះ ។ហើយចំណែកអ្នកគាំទ្រលោកវិញក៏បានជូនពរលោកថែរថា លើកនេះជាការយល់ច្រឡំ សុំឲ្យលើកក្រោយជារឿងពិតទៅចុះ ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម