តោះ​មក​ស្គាល់​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញនៅ​សិង្ហ​បុរី ដែលអ្នក​អាចទៅកម្សាន្ត​ ទោះ​មាន​ពេល​តែ​២​ថ្ងៃ

  • 2021-10-16 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែលយើង​ដឹង​​ស្រាប់​ហើយ​ថា សិង្ហ​បុរី គឺ​ជា​គោល​ដៅ​ទេស​ចរណ៍មួយ​ក្នុង​ចំណោម​គោល​ដៅ​ទេស​ចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​ប្រចាំ​តំបន់​អាស៊ី​។ ជា​មួយ​គ្នា​នេះ សិង្ហ​​បុរី ក៏មាន​ខ្យល់​អាកាស​បរិសុទ្ធ មាន​បណ្តាញ​ដឹក​ជញ្ជូន​ទំនើប ជាប្រទេស​មាន​បរិស្ថាន​ស្អាត និង​សណ្តាប់​ធ្នាប់​ល្អ ក៏​ដូច​ជា​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍ ផ​ង​ដែរ​។

ពិត​ណាស់ សិង្ហ​បុរី មានកន្លែងបរទេស​ចរណ៍​ជាច្រើន​ដែល​ត្រូវ​ទៅ​ទស្ស​នា ដើរ​កម្សាន្ត និង​ក៏​​ដូច​ជា​កន្លែង​ដើម្បី​ទទួល​​យក​បទិសោធថ្មី​ក្នុង​ជីវិត​។ មិន​ថា លោក​អ្នក​គឺ​ជា​អ្នក​ទៅ​កម្សាន្ត​នៅ​សិង្ហ​បុរី ជាលើក​ដំបូង ឬ​ធ្លាប់​ទៅ​ក៏ដោយ ថ្ងៃ​នេះ Sabay សូម​ណែនាំ​តំបន់​​ទេសច​រណ៍​​ដ៏​គួរ​ឲ្យ​ទាក់​ទាញជាច្រើន​កន្លែង​ដើម្បី​ទៅ​កម្សាន្ត ដោយ​ចំណាយ​ពេល​ត្រឹម​តែ​២ថ្ងៃ​ប៉ុណ្ណោះ​។

ករណី​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់​សិង្ហរីនៅ​យប់ថ្ងៃ​សុក្រ ឬ​ព្រឹក​ថ្ងៃ​សៅរ៍

ថ្ងៃទី​១៖ ធ្វើ​ដំណើរ​ទៅ​កាន់​ឧស្យាន Singapore Zoo/Night Safari/River Safari និងបារលើ​ដំបូល Rooftop

ពេល​ព្រឹក

សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​អាកាស​ធាតុ​ក្តៅ​ និងសើម​ ពេញ​មួយ​ឆ្នាំ ហេតុនេះ Singapore Zoo គឺ​ជា​កន្លែង​ដ៏គួរ​ឲ្យ​ទាក់​ទាញក្នុង​ការ​ទៅ​កម្សាន្ត​នៅពេល​ព្រឹក ខណៈ​ដែល​​សួន​សត្វ​នេះ មានភាព​ស្រស់​ស្អាត ហើយ​សត្វ​វិញក៏​ត្រូវ​បាន​ចិញ្ចឹម​បាន​យ៉ាងល្អ​ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ សួន​សត្វ​នេះ​ស្ថិតនៅ​មិនឆ្ងាយពី​សួន​សត្វ​ Night Safari និង River Safari ឡើយ ហេតុនេះ អ្នក​ដំណើរ​​អាច​ចំណាយ​ពេល​តាំងពី​ព្រឹក​រហូត​ដល់រសៀល​ដើម្បីដើរ​កម្សាន្ត​ និង​ទស្ស​ន​កិច្ច​សួន​សត្វ​ទាំង​៣​បាន​យ៉ាង​រីក​រាយ​។

នៅ​ពេល​ល្ងាច

ទីក្រុង​សិង្ហ​បុរី គឺ​ជាកន្លែង​ប្រមូល​ផ្តុំ​ទៅ​ដោយ​បា​រផឹក​ស៊ី នៅលើ​កំពូល​អគារ ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​អនុ​ញ្ញាត​ឲ្យ​លោក​អ្នក​អាច​ទៅ​កម្សាន្ត ស្រូប​យក​ខ្យល់​បរិសុទ្ធ ក៏ដូច​ជា​គយ​គន់​ទេសភាព​នា​ល្ងាច​ក្នុង​ទីក្រុង​។ បារ Lantern នៅ​សណ្ឋា​គារ Fullerton Bay បារ Ce La Vi នៅ Marina Bay Sands និង Level 33 នៅ Marina Bay Financial Center សុទ្ធ​សឹង​ជាកន្លែង​ដែលលោក​អ្នក​អាច​សាកល្បង​បាន​ ខណៈ​ដែល​លោក​អ្នក​ក៏​អាច​ក្រេប​រស់​ជាតិស្រាក្រឡុក ទី​​នោះ​ផង​ដែរ​។

ថ្ងៃ​ទី​២ Day 2៖ ទៅកម្សាន្តនៅសង្កាត់ Little India, Civic និង Marina

ពេល​ព្រឹក ដល់​រសៀល

ទីក្រុង​សិង្ហ​បុរី មាន​សង្កាត់​ដែលមាន​ជន​ជាតិ​ភាគ​តិច​ជាច្រើន ប៉ុន្តែ តំបន់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះគឺ Little India ដែលមាន​ទី​តាំង​ស្ថិតនៅកន្លែង​ទីក្រុង​តែម្តង​។ ដើម្បីមើល​ពី​ភាព​មមាញឹក​បំផុត​ក្នុងសង្កាត់នេះ សូម​ធ្វើ​ដំណើរ​ទៅ​ថ្ងៃ​​​អាទិត្យ ហើយ​លោក​អ្នក​នឹង​ឃើញ​សហគមន៍​ជន​ជាតិ​ឥណ្ឌា​ភាគ​តិចក្នុង​តំបន់ កំពុង​តែ​ទិញ​​ដើរ​ឥវ៉ាន់​នា​ចុង​សប្តាហ៍​របស់​ពួកគេ​។ ជាមួយ​គ្នា​នេះ លោក​អ្នក​​អាច​ទៅ​ទស្ស​នា​ប្រាសាទ Sri Veeramakaliamman និង Sri Vadapathira Kaliamman ជាដើម​​។

Little India ក៏មាន​ប្រសាទ​ព្រះ​ពទ្ធ​សាសនា​ដ៏ល្បី​ល្បាញមួយ​គឺប្រាសាទ Sakyamuni Buddha Gaya ផង​ដែរ រួម​ជាមួយ​រូប​ចម្លាក់​ព្រះ​ពុទ្ធ​ដ៏ធំមួយ​អង្គ​​។ បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​ប្រាសាទ​នានា​រួច​ហើយ លោក​អ្នក​អាច​​សាក​ល្បង​ទទួល​យក​បទពិសោធ​ញ៉ាំអាហារ​ ដោយ​ជើង​ទទេ នៅ​ភោជនី​យដ្ឋាន Michelin Bib Gourmand Lagnaa ដែលមាន​មុខ​ម្ហូប​ដ៏ឈ្ងុយ​ឆ្ងាញ់​ជាច្រើន​មុខ​។

ជាមួយ​គ្នា​នេះ លោក​អ្នក​ក៏​អាច​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារទំនើប Mustafa សារមន្ទីរ Indian Heritage Centre និង​ហាងលក់ទំនិញ Mongul Sweet Shop ដែលមានលក់​ចំណី​អាហារ​ជាច្រើន​ប្រភេទ​ ផងដែរ។

ពី​ពេលរសៀលល​ដល់​ពេលល្ងាច

លោក​អ្នក​អាចបន្ត​​ដើរ​កម្សាន្តនៅកណ្តាល​ទីក្រុងសិង្ហ​បុរី ដែលមាន​​សណ្ឋា​គារ​ប្រវត្តិ​សាស្ត្រ Raffles និង Fullerton ក៏ដូច​ជា​រូប​តំណា​ឲ្យ​ Merlion និង​កន្លែ​មាន​ស្ថាបត្យ​កម្ម​ដ៏ស្ចារ្យ នៅ Esplanade ដែលប្រមូល​ផ្តុំ​ដោយ​រោង​ល្ងោន និង​កន្លែង​ប្រគំតន្ត្រី​។​ ជាមួយ​គ្នា​នេះ លោក​អ្នក​ក៏អាច​ដើរក្នុង​រយៈពេល​ដ៏ខ្លី ឬ​ជិះ​រថយន្តក្រុងនៅ​ផ្នែកម្ខាង​ទៀតដើម្បី​ទៅកម្សាន្ត​នៅ Gardens by the Bay ផងដែរ​។

នៅ​ពេល​ល្ងាច លោក​អ្នក​អាច​ជិះ​ទូក​កម្សាន្តពី Marina Bay ទៅកាន់ Clarke Quay​ ស្រប​ពេល​ដែល​លោក​អ្នក​ក៏​អាច​ទៅ​ទស្សន​កិច្ច​នៅ​សារមន្ទីរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ដូច​ជា National Gallery ឬ Asian Civilisations Museum ជា​ដើម​។ នៅ​ទីនេះ Marina Barrage គឺ​ជា​កន្លែង​ដ៏ល្អ ក្នុងការ​យក​អាហារ​ទៅ​ញាំ ថែម​ទាំង​អាចមើល​គេ​បង្ហោះ​ក្លែង​ទៀត​ផង និង​គយ​គន់ព្រះ​អាទិត្យ​លិច​។ នៅ ​Civic និង Marina ក៏​មាន​កន្លែង​ញ៉ាំអាហារ និង​ផ្សារ​ទំនើប​លក់ឥវ៉ាន់ ជាច្រើន​កន្លែង​ផង​ដែរ​។

លោកអ្នក​អាច​សម្រាក​ផឹក​តែ ឬ​កាហ្វេ នៅហាង Kurasu និង​ពិសារ​ហារ​បែប​ចិន​ដ៏ឈ្ងុយ​ឆ្ងាញ់នៅហាង Empress រួម​​ជាមួយនឹង​ការ​គយ​គន់​ទេសភាព​ក្បែរមាត់​ទន្លេ​ផង​ដែរ​ ហើយកុំភ្លេច​សាកល្បង​ពិសាអាហារ សាស៊ីវ ប្រសិន​បើ​អ្នក​បាន​ទៅ​ទីនោះ​។

នៅ​មុន​ពេល​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​វិញ​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ លោក​អ្នក​អាច​បញ្ចប់​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុងក្រោយ​របស់អ្នក​លើ​ទឹកដី​សិង្ហ​បុរី តាមរយៈ​ការ​ដើរ​ទិញ​ឥវ៉ាន់​បាន​នៅ​ហាង​ជាច្រើននៅអាកាស​យាន្ត​ដ្ឋាន Changi ផ្ទាល់​តែម្តង ជាពិសេស​កន្លែង​កម្សាន្ត Jewel Changi Airport​។

ជាមួយ​គ្នានេះ លោក​អ្នក​ក៏​អាច​ទៅ​កម្សាន្តកន្លែង​ដ៏គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន​ទៀត​ផ​ង​ដែរនៅ​អាកាសយាន្តដ្ឋាន Changi ដូច​ជា ឧស្យាន Canopy Park ផ្សារ​ទំនើប​ជាច្រើន​ប្រភេទ Changi Experience Studios, Dusit Thani Resort, Changi City Point និង Changi Jurassic Mile ជា​ដើម បន្ទាប់​ពី​ Check-in រួចរាល់​​៕

ជម្រើស​លើ​មធ្យោ​បាយ​ធ្វើ​ដំណើរពេល​ទៅសិង្ហបុរី

Grab៖ នេះ​គឺ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ ប្រសិន​បើ​​អ្នក​ធ្វើ​ដំណើរ​មក​ពី​អាកាស​យាន​ដ្ឋាន Changi​។ សម្រាប់​ការ​ធ្វើ​ដំណើរ​នៅក្នុង​ទីក្រុង Grab គឺ​ជា​សេវា​ដឹក​ជញ្ជូន ដែលមាន​តម្លៃ​ថោក​ជា​គេ​​។ រថយន្តភ្លើង MRT ឬរថយន្តក្រុង៖ ប្រព័ន្ធដឹក​ជញ្ជូន​សា​ធារណៈ នៅ​សិង្ហ​បុរី ពិត​ជាមាន​អត្ថ​ប្រយោជន៍​ខ្ពស់ និង​តម្លៃ​សម​រម្យ បើ​ទោះ​បី​ពេល​ខ្លះ មាន​អ្នក​ដំណើរ​ច្រើន​ក៏ដោយ​។ លោក​អាច​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ភាគ​ច្រើន នៅ​ទីក្រុង​សិង្ហ​បុរី តាម​រយៈខ្សែ​រថភ្លើង​ MRT ខណៈ​ដែល​តម្លៃ​សំបុត្រ​មិនថ្លៃ​នោះឡើយ​។

តាកស៊ី៖ អ្នក​បើក​បរ​តាក់ស៊ីនៅសិង្ហ​បុរី ជា​ទូទៅ មានភាព​ស្មោះ​ត្រង់ និង​ចូល​ចិត្ត​ជជែកលេង​កម្សាន្ត​។ ប៉ុន្តែ ការ​ជិះ​តាក់ស៊ី​អាច​មាន​តម្លៃ​ខ្ពស់​ជាង​ធម្ម​តា នៅ​ម៉ោង​ដែលមាន​អ្នក​ប្រើ​ប្រាស់​ច្រើន ដូច​ជា​នៅពេលព្រឹក និង​ម៉ោង​ត្រូវ​ធ្វើដំណើរ​បន្ទាន់ ហេតុនេះ ការប្រើប្រាស់ Grab ពិត​ជា​ធូរ​ថ្លៃ​ជាង​៕

ប្រភព​ព័ត៌​មាន៖ iwandered.net

អត្ថបទ៖ In Sopheng

អត្ថបទថ្មី