realme ទើប​បញ្ចេញ GT Neo 2 ប្រើឈីប Snapdragon 870 និង​សាកថ្មពេញ​ត្រឹម ៣៦នាទី តម្លៃតែ៤០០ដុល្លារ

  • 2021-10-14 08:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ទើបតែ​បាន​ប្រកាស​ចេញ​ស្មាតហ្វូន flagship ថ្មីរបស់ខ្លួន គឺ GT Neo 2 នៅប្រទេស​ឥណ្ឌា ដែល​មាន​គោលដៅ​លើអ្នកប្រើប្រាស់​ជា Gamer។

ស្មាតហ្វូនសែស្រឡាយ GT នេះ មានរូបរាង​សាមញ្ញ​ដូចទៅហ្នឹងស្មាតហ្វូន​មួយ​ចំនួន​ទៀតដែរ ដោយ​មានផ្ទៃអេក្រង់​លាតពេញទំហំ ៦,៦២អ៊ិញ ប្រភេទកញ្ចក់ AMOLED កម្រិត​បញ្ចេញរូបភាព FULL HDនិង​ទម្លុះដោយ​កាមេរ៉ាសែលហ្វី។

​ផ្នែកសន្ទះខាងក្រោយ គឺ​មានជម្រើសពណ៌បៃតង ខៀវ និងខ្មៅ ។ សម្រាប់​ GT Neo 2 ពណ៌បៃតង ដែល​ realme បង្ហាញនោះគឺ​មាន​ឆ្នូតពណ៌ខ្មៅធំមួយខ្សែ និងតូចមួយខ្សែសរសេរ​ពាក្យ DARE TO LEAP។ ប៉ុន្តែអ្វីដែល​គេនឹងឃើញមុនគេនោះ ជាកាមេរ៉ា​ក្រោយ ៣គ្រាប់ ដោយមាន​ទំហំ 64MP (primary), 8MP ultra wide angle និង 2MP (macro shooter)។

ដោយខុសពីសិស្សច្បងដែលប្រើឈីប Snapdragon 888 សិស្សប្អូន GT Neo 2 ប្រើឈីប​ Snapdragon 870។ ស្មាតហ្វូននេះ មានពីរជម្រើសចំពោះទំហំផ្ទុក និង RAM ពោលគឺ RAM 8GB ទំហំផ្ទុក 128GB តម្លៃប្រហែល ៤២៥ដុល្លារ និង RAM 12GB ទំហំផ្ទុក 256GB តម្លៃប្រហែល ៤៧៥ដុល្លារ។

អ្វីដែល​កាន់តែគួរឱ្យចាប់អារម្មណ៍​ពី GT Neo 2 គឺ​មានថ្មធំជាង GT ពោលគឺ​មានទំហំ 5000mAh និងភ្ជាប់មកជាមួយឆ្នាំងសាក​លឿន 65W។ realme អះអាងថា ឆ្នាំងសាកនេះ​អាចសាកថ្មពី ០ ទៅពេញ ១០០% ចំណាយពេលតែ ៣៦នាទីប៉ុណ្ណោះ ប៉ុន្តែមិនមាន​ឆ្នាំងសាក​ឥតខ្សែនោះទេ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម