"ក្លោងទ្វារក្រុងចតុមុខមង្គល" ស្នាដៃកូនខ្មែរមួយរូបធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរពេញបណ្ដាញសង្គម

  • 2021-10-18 02:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលកន្លងទៅនៅចំថ្ងៃព្រះរាជពិធីបុណ្យ រំលឹកព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ នៅថ្ងៃទី ១៥ តុលា ២០២១ យុវជនខ្មែរមួយរូបឈ្មោះ ហ៊ាន ថាវរិទ្ធ បានបង្ហាញថ្វីដៃ ក្លោងទ្វារក្រុងចតុមុខមង្គលដ៏ល្អឯក ដោយទទួលបានការកោតសរសើរគ្រប់ៗគ្នា។

ក្លោងទ្វារនេះលំអដោយក្បាច់បុរាណខ្មែរ លាយឡំនឹងក្បាច់បង្កើតថ្មី ដោយប្រើប្រាស់ពណ៌ទឹកមាស ហើយនៅចំផ្នែកកណ្ដាលមានដាក់នូវព្រះឆាយាលក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ គ្រាដែលព្រះអង្គគ្រងរាជសម្បត្តិក្នុងព្រះជន្ម ១៨ព្រះវស្សា ហើយមានបន្ថែមឆ័ត្ររួត និងទង់ព្រះមហាក្សត្រនៅសងខាង។

នៅផ្នែកខាងក្រោមព្រះឆាយាលក្ខណ៍ មានពាក្យសរសេរថា "ព្រះចៅ ក្រុងកម្ពុជា" ដូចគ្នាទៅនឹងព្រះសង្ហារ ជាត្រារបស់ព្រះមហាក្សត្រនៃយើង។ ក្រៅពីធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ក៏មានដែរអ្នកសំណូមពរឲ្យសាលារាជធានីភ្នំពេញសហការជាមួយ យុវជន ហ៊ាន ថាវរិទ្ធ ដើម្បីធ្វើក្លោងទ្វារនេះចេញជារូបរាងទៀតផង៕

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម