Zidane ថា កីឡាករ​ម្នាក់​នេះ​ពិត​ជា​សម​ឈ្នះ Ballon d’Or ណាស់

  • 2021-10-18 02:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Zinedine Zidane ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzeman ពិត​ជា​ស័ក្ដិសម​​ទទួល​បាន​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ​ណាស់។

​Zidane ​គឺ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ Benzema កើន​ទម្រង់​លេង​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​សារ​តែ​ពួក​​គេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Madrid។ Zidane ក៏​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ម្ដង​ដែរ​កាល​ពី​ឆ្នាំ​១៩៩៨ ហើយ​សង្ឃឹម​ថា Benzema នឹង​ក្លាយ​ជា​កីឡាករ​បារាំង​ម្នាក់​ទៀត​ដែល​បាន​គ្រង​ពាន​​សម្រាប់​បុគ្គល​មួយ​នេះ។

ថ្លែង​ប្រាប់​សារព័ត៌មាន​លោក Zidane បាន​និយាយ​ថា៖ "Karim កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ។​ខ្ញុំ​​​នឹង​ឲ្យ​ពាន Ballon d’Or ទៅ​គេ។ គេ​សម​នឹង​ទទួល​បាន​វា ព្រោះ​គេ​ជា​កីឡាករ​​ពូកែ​ម្នាក់។ ហើយ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​គ្រូ​របស់​គេ។ គេ​ដឹង​គ្រប់យ៉ាង​​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ទីលាន​។ គេ​នៅ​លើ​​បេក្ខភាព​គ្រប់គ្នា"។

បេក្ខភាព​៥នាក់​ដែល​គេ​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ​មាន Lionel Messi, Robert Lewandowski, Jorginho, N'Golo Kante និង Karim Benzeman៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ