មកដឹងរឿងពីក្រោយការប្រកួតរបស់ Real និង AT Madrid ត្រូវពន្យារពេល
- 2021-10-18 03:30:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងពីក្រោយការប្រកួតរបស់ Real និង AT Madrid ត្រូវពន្យារពេល
ចន្លោះមិនឃើញ
La Liga បានផ្អាកការប្រកួតសប្ដាហ៍ទី៩រវាង Real Madrid vs Athletic Bilbao និង Granada vs At Madrid ដែលត្រូវលេងនៅចុងសប្ដាហ៍កន្លងទៅដោយសារតែបញ្ហាកីឡាករ។
Real Madrid និង AT Madrid បានដាក់សំណើសុំពន្យារការប្រកួតក្នុងសប្ដាហ៍មុន ហើយត្រូវបានយល់ព្រមដោយក្រុមប្រឹក្សាកីឡាអេស្ប៉ាញ។ មូលហេតុព្រោះតែកីឡាករអាមេរិកខាងត្បូងរបស់ពួកគេជាប់ភារកិច្ចលេងឲ្យជម្រើសជាតិមិនអាចមកប្រកួតទាន់ពេលវេលា។
ប្រទេសទាំង១០ក្នុងតំបន់អាមេរិកខាងត្បូង (CONMEBOL) បានសម្រេចចិត្តបន្ថែមការប្រកួតសម្រាប់ជុំវគ្គជម្រុះ World Cup ធ្វើឲ្យកីឡាករមួយចំនួនមិនអាចមកជួយក្រុមអាជីពទាន់ពេល។ ទាំង Real និង AT Madrid សុទ្ធតែមានកីឡាករមកពីអាមេរិកខាងត្បូងច្រើនដូចគ្នា ទើបធ្វើឲ្យពួកគេសម្រេចចិត្តស្នើសុំពន្យារការប្រកួត៕