បែក​រឿង! ខ្ញុង ចេញ​មក​​និយាយ​យំ​គគ្រូក ថា​ក្ស័យធន​ហើយ ព្រម​ទាំង​មាន​បំណុល​ជាងកន្លះលានដុល្លារ​ទៀត!

  • 2021-10-18 06:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមលេងបណ្ដាលសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅមុននេះគណនីហ្វេសប៊ុកការរបស់តារាកំប្លែង​ នាងខ្ញុង បានធ្វើការ Live ផ្ទាល់ប្រកាសពីការក្ស័យធនធ្លាក់ខ្លួនជាប់ក្នុងអន្លង់បំណុលរហូតដល់ទៅជាងកន្លះលានដុល្លារ។

នៅព្រឹកថ្ងៃ១៨ តុលានេះតារាកំប្លែងនាង ខ្ញុង បានធ្វើការចូលខ្លួនប្រកាសក្ស័យធន និងដាក់ពាក្យ បណ្ដឹងខ្លួនឯងទៅកាន់លោកព្រះរាជអាជ្ញាសាលដំបូងរាជធានីភ្នំពេញជាមុន មុនពេលម្ចាស់បំណុលប្រើប្រាស់វិធានការផ្លូវច្បាប់លើនាង។ ខ្ញុង បានរៀបរាប់ក្នុងការ live ថានាងអស់លែងខ្មាសគេទៀត ហើយក្នុងដំណាក់កាលនេះព្រោះនាងគ្មានលទ្ធភាពដោះស្រាយបញ្ហាជំពាក់បំណុលជាច្រើនកន្លែងសរុបជាទឹករហូតដល់ទៅ 572000$ ។ ខ្ញុង លើកម្រាមដៃដបសំពះអង្វរដល់ម្ចាស់បំណុលកុំមានការប្ដឹងនាងដាក់គុក សុំពន្យាពេលឱ្យនាងរកស៊ីដោះតាមសមត្ថភាព។

ខ្ញុង៖"ដល់ពេលនេះខ្ញុំលែងគិតរឿងកិត្តិយសន៍ទៀតហើយ ខ្ញុំមកថ្ងៃនេះគឺមកចូលខ្លួនប្រកាសក្ស័យធុន និងសុំបងៗម្ចាស់បំណុលយោគយល់ពន្យាពេលឱ្យខ្ញុំផងសូមអាណិតកូនប្រុសខ្ញុំទាំង២ផង”។

យ៉ាងណាមិញដំណើរដើមទងបញ្ហាបំណុលនេះ ខ្ញុង ចាប់ផ្ដើមលុងខ្លួនជំពាក់គេរយៈពេលជិត៣ឆ្នាំ ហើយចាប់តាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ កាលណោះនាងជំពាក់គេតែ 2000$ ប៉ុណ្ណោះដែលនាងខ្ចីគេ យកមករកស៊ីតែវាបានក្ស័យធុនរហូតនាងរត់ខ្ចីគេសងពីមួយកនលែង ទៅមួយកន្លែងទៅជាលុយការ ដុះកន្ទុយរឹតខ្លួនបែបនេះ ហើយរឿងបំណុលជុំទិសនេះស្វាមីរបស់នាងលោក កៃដ បានដឹងនោះទេពោលគឺខ្ញុង លាក់ប្ដីតែម្ដងទើបតែថ្មីៗនេះនាងដាច់ចិត្តប្រាប់ប្ដី។

រម្លឹកផងដែរថាមួយរយៈនេះមានម្ចាស់បំណុលមិនតិចទេដែលបានបង្ហោះទារលុយនាងជាសាធារណ ហើយក្នុងនោះនាងក៏មានវិវាទរឿងលុយតុងទីនជាមួយតារាសម្ដែងអ្នកនាង សឿ សុធារ៉ា ផងដែរ៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី