វៀតណាម៖​ សម្រេច​ចុង​ក្រោយ​ហើយ​ថា​នឹង​ធ្វើ​ស៊ីហ្គេម លើក​ទី៣១​នេះ​

  • 2021-10-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​ សម្រេច​ជា​ចុង​ក្រោយ​ហើយ​ ថា​ខ្លួន​នឹង​រៀបចំ​ធ្វើ​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​

ឯកឧត្ដម វ៉ាត់ ចំរើន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម​ បាន​បញ្ជាក់​ថា​ ស៊ីហ្គេម​ លើកទី៣១​ ដែល​បាន​លើក​ពេល​កន្លង​ទៅ​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ២០២២។​ យ៉ាងណា​ខាង​វៀតណាម​មិន​ទាន់​កំណត់​ថ្ងៃ​ឲ្យ​ប្រាកដ​នោះ​ទេ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ថា​ ចំពោះ​ពេលវេលា​ច្បាស់លាស់​ វៀតណាម​ នឹង​ផ្ដល់​លិខិត​ផ្លូវការ​ដល់​បណ្ដា​ប្រទេស​សមាជិក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។​

សម្ដី​ឯកឧត្ដម​ វ៉ាត់​ ចំរើរន​ «ដោយ​សារ​កម្ពុជា ​នឹង​ត្រូវ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ដែរ​ គេ​នឹង​ឲ្យ​កម្ពុជា​ធ្វើ​ជា​សហ​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ២០២១​ ដើម្បី​ឲ្យ​កម្ពុជា​បាន​បន្ត​ការងារ​របស់​ខ្លួន​ ដោយ​ផ្លូវការ​ ពេញ​សិទ្ធ​ និង​ពេញ​លក្ខខ័ណ្ឌ​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​​ជា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន ​ឆ្នាំ២០២៣»។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ កាល​ពី​ខែ​កញ្ញា​ ក្រុម​ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍​ បាន​ដាក់​ឱសានវាទ​ដល់​ប្រទេស​វៀតណាម​ ឲ្យ​ឆ្លើយ​ថា​រៀបចំ​ ឬ​មិន​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ខែ​តុលា​នេះ។​ នៅ​ថ្ងៃ​ទី១៨​ តុលា​ ២០២១​ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ វៀតណាម ក៏​បាន​ឆ្លើយ​តប​ និង​យល់ព្រម​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​