លោក ញាន ផល្លឹក បង្ហាញគំរូ កង់បីអគ្គិសនីសូឡា ស្អាតប្លែកមានច្រើនជម្រើស ត្រៀមផលិតឆាប់ៗនេះ

  • 2021-10-19 02:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ផលិត​ឡាន​អគ្គិសនី​អង្គរ​ខ្មែរ ដែល​ធ្លាប់​មាន​ភាព​ល្បី​ល្បាយ​លោក ញាន ផល្លឹក បាន​​កំពុង​សំងំ​ផលិត​រថយន្ត​​អគ្គិសនី និង​បាន​បង្ហាញ​ពី​គំរូ កង់​បី អគ្គិសនី​សូឡា សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។

តាម​រយ:​ការ​បង្ហាញ​ពី​គំរូ​កង់បី​អគ្គិសនី​បរិស្ថា នៅ​លើ​គណនី​ហ្វេស​បុក​របស់​លោក​នៅ​ថ្ងៃ​ពី​រូប​ភាព​ដ៍​ស្រស់​ស្អាត មាន​ច្រើន​ពណ៌ ច្រើន​ជម្រើស ​មើល​ទៅ​មាន​ភាព​ប្លែក ដែល​លោក ញាន ផល្លឹក ត្រៀម​ផលិត​ចេញ​ជា​រូប​រាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

តោះ​មក​មើល​រូប​រាង កង់បី អគ្គិសនីសូឡា ដែល​លោក ញាន ផល្លឹក បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

រូបភាពពីហ្វេសបុក លោក ញាន ផល្លឹក

​ថ្មីៗនេះ​ដែរ​លោក ញាន ផល្លឹក ក៏​បាន​បង្ហាញពី​ការ​ដំឡើង​ផ្លិតទឹកថ្មីដាក់ចូលឡានក្រុង​ធ្វើថ្មី​ដំបូង ដែល​ប្រើ​ប្រាស់​ថា​មពល​អគ្គិសនី​ និងសូឡា​ ១០០% និង​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់។ ថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ(Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់ ៧២វ៉ុល) អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣។

ថយន្តខ្នាតធំ (ឡានក្រុង) ប្រើ​ប្រាស់​ថា​មពល​អគ្គិសនី​ និងសូឡា​ ១០០% និង​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់

គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ៕

អត្ថបទ៖ ម៉េងងី