ចេញយប់មិញ! ថ្ងៃនេះ AirPods ជំនាន់ទី ៣ ចេញតម្លៃឲ្យកុម្ម៉ង់ទិញនៅខ្មែរហើយ

  • 2021-10-19 08:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods 3rd generation ដែល​ប្រកាស​ចេញផ្លូវការកាល​ពី​យប់​មិញ​នេះ ត្រូវ​បាន​ហាង​ធំ​មួយ​នៅ​ខ្មែរ បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ហើយ ដែល​ជា​ស្តុក​ដំបូង​ពី Apple USA នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ហាង UFO Store ។

AirPods 3rd generation កាសឥតខ្សែជំនាន់ទី៣នេះ មានមុខងារ Adaptive EQ និង spatial audio ជាមួយតួខ្លួនមីដូចនឹង AirPods Pro ប៉ុន្តែ​មាន​ថា​មពល​ថ្មកាន់យូរជាងមុន រហូត​ដល់ទៅ ៦ម៉ោង ហើយបើប្រើប្រអប់សាក អាចប្រើកាសដល់ទៅ ៣០ម៉ោង ប្រើពេល​សាកថ្ម៥នាទី អាចស្ដាប់បានដល់ទៅ ១ម៉ោង។

តាម​ដំណឹង​ពី​ហាង UFO Store ដែល​មាន​បង្ហាញ​នេះ សម្រាប់​ការ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ កាសឥតខ្សែជំនាន់ទី៣នេះ មាន​តម្លៃ​ប្រមាណ​ជា ២០៩ដុល្លារ។ គួរ​ឲ្យ​ដឹង​ដែល​ថា AirPods 3 ដាក់លក់តម្លៃ ១៧៩ដុល្លារសម្រាប់​ទីផ្សារ​បរទេស និងចាប់ផ្ដើមបើ​ឲ្យ​កុម្ម៉ង់ទិញ​ចាប់ពីថ្ងៃនេះទៅ នឹងដាក់លក់ផ្លូវការនៅសប្ដាហ៍ក្រោយ នាថ្ងៃចន្ទ ទី២៥ ខែតុលានេះ។

គូស​បញ្ជាក់​ថា AirPods 3 និងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។ លើសពីនេះ វាក៏មានមុខងារ Instant connection ពេលស្ដាប់តន្រី្តពី Mac អ្នកក៏អាចទទួលទូរសព្ទពី iPhone ដោយមិនបាច់ភ្ជាប់ឧបករណ៍ទៅមកនោះទេ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម