វីវរហើយ! ស្រ្តីជិត ៦០% ក្នុងប្រទេសសិង្ហបុរី បាត់បង់ចំណង់ក្នុងការរួមភេទ ដោយសារហេតុផលសំខាន់មួយ
- 2021-10-19 09:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរហើយ! ស្រ្តីជិត ៦០% ក្នុងប្រទេសសិង្ហបុរី បាត់បង់ចំណង់ក្នុងការរួមភេទ ដោយសារហេតុផលសំខាន់មួយ
ចន្លោះមិនឃើញ
ស្រ្តីជិត ៦០% នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានរាយការណ៍ថា បានបាត់បង់ចំណង់ផ្លូវភេទ។ ទិន្នន័យនេះ បានមកពីការស្រង់មតិរៀបចំដោយមន្ទីរពេទ្យ KK Women’s and Children’s Hospital។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ការដកពិសោធអំពីចំណង់ក្នុងការួមភេទនេះ ត្រូវបានធ្វើឡើងលើស្រ្តីចំនួន ៥០០នាក់ នៅក្នុងប្រទេសសិង្ហបុរី អាយុចន្លោះពី ១៨ដល់ ៤៥ឆ្នាំ។ លទ្ធផលបានបង្ហាញថាស្រ្តី ៥៨,៦% បានបាត់បង់តម្រេកតណ្ហា។ អ្នកជំនាញបានឱ្យដឹងថា ស្រ្តីដែលមានចំណង់ផ្លូវភេទខ្សោយ អាចនឹងប្រឈមការឈឺចាប់នៅពេលរួមភេទ ហើយពិបាកក្នុងការទៅដល់គោលដៅ (សម្រេចកាម)។
អ្នកស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីទាំងនោះធ្លាប់បានឆ្លងកាត់ការរួមភេទដែលមិនបានផ្តល់ក្តីសុខស្រួលដល់ពួកគេ ដែលនេះអាចជាហេតុផលមួយដែលបណ្តាឱ្យស្រ្តីបាត់បង់ចំណង់ផ្លូវភេទ និងពិបាកក្នុងការដុតអារម្មណ៍ឱ្យរោលរាលដូចស្រ្តីដែលមានចំណង់ផ្លូវភេទខ្ពស់៕